Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Lacazette ថា​មក​ Arsenal ព្រោះ​ជា​ក្លឹប​ល្អ​ផ្ដាច់​គេ​នៅ​អង់គ្លេស​

  • បោះពុម្ព

Arsenal បានជោគជ័យ ក្នុងការ ចុះហត្ថលេខាយក Alexandre Lacazette ពី Lyon ក្នុងតម្លៃ បំបែកកំណត់ត្រា របស់ក្លឹប ៥២,៧ លានផោន។

តម្លៃលើកិច្ចសន្យា រយៈពេល៥ឆ្នាំ របស់កីឡាករ ឆ្នើមខាងលើ បានបំបែក កំណត់ត្រារបស់ Mesut Ozil ដែល Arsenal ទិញពី Real Madrid កាលពីឆ្នាំ២០១៣ ដែលចាយអស់ ៤២,៤លានផោន។ ខ្សែប្រយុទ្ធ វ័យ២៦ឆ្នាំ សញ្ជាតិបារាំង បាននិយាយ ក្រោយចុះ ហត្ថលេខាថា៖ "Arsenal គឺជាក្លឹប ដែលលេងបាល់ល្អ បំផុតនៅអង់គ្លេស ធ្វើឲ្យខ្ញុំចង់ មកកាន់ទីនេះ។ ខ្ញុំចូលចិត្ត ប្រវត្តិសាស្ត្រ របស់ក្លឹប និងអ្នកចាត់ការទូទៅ ហើយទីនេះក៏មាន កីឡាករជនជាតិ បារាំងមួយចំនួនដែរ ធ្វើឲ្យពួកយើង មានភាពងាយស្រួល ក្នុងការសម្របខ្លួន។ Lacazette រំពឹងថា នឹងអាចហ្វឹកហាត់ ជាមួយ ក្រុមនៅចុងសប្ដាហ៍ នេះដើម្បី ហោះទៅកាន់អូស្ត្រាលី នៅសប្ដាហ៍ក្រោយ ដើម្បីធ្វើការ ប្រកួតមិត្តភាព កម្ដៅសាច់ដុំ៕

ដកស្រង់ពី៖ Sabay