បណ្តាញសង្គម

ក្លឹប Cambodian Top Team​ នឹង​បញ្ជូន​កីឡាករទៅវ៉ៃនៅ សិង្ហបុរី ថៃ និងភូមា

ក្លឹប Cambodian Top Team នៅខែសីហា ឆ្នាំ២០១៧ខាងមុខនេះ គ្រោងនឹងបញ្ជូន កីឡាករ របស់ខ្លួន ចេញទៅចូលរួម ប្រកួត៣កម្មវិធី ផ្សេងៗគ្នា ដូចជា សិង្ហបុរី ថៃ និងភូមា ជាដើម។

ដោយមាន ទំនាក់ទំនង គ្នាបានល្អជាមួយ អ្នករៀបចំ កម្មវិធី ប្រកួតនានា នៅក្រៅប្រទេស ទើបពួកគេ បានផ្ដល់ឱកាស ឲ្យកីឡាករ កីឡាការិនី កម្ពុជា បានចេញទៅ ប្រកួតនៅក្រៅ បានច្រើន ហើយនេះជាពេលវេលា ល្អសម្រាប់ កីឡាករ របស់កម្ពុជា អាចស្វែងរក បទពិសោធ មកពង្រឹង ខ្លួនឯង។ នេះបើតាម ការឲ្យដឹង ពីលោក ហ៊ុន ច័ន្ទរាជ ដែលជា គ្រូបង្វឹកក្លឹប Cambodian Top Team។

កីឡាករកម្ពុជា នៅពេលចេញ ទៅប្រកួត នៅក្រៅប្រទេស អាចទទួល បានប្រាក់តម្លៃ ខ្លួនច្រើន និងដូចជា ការចេញទៅ ឲ្យស្គាល់ប្រទេស គេផងដែរ។

កម្មវិធីប្រកួតទាំងនោះរួមមាន៖

.សង្វៀនទី១ នៅប្រទេសភូមា ថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៧ ប្រកួតប្រដាល់សេរី

.សង្វៀនទី២ នៅប្រទេសថៃ ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៧ ប្រកួត MMA

.សង្វៀនទី៣ នៅប្រទេសសិង្ហបុរី ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៧ ប្រកួត MMA កីឡាករដែលក្លឹប Cambodia Tom Team គ្រោងនឹងបញ្ជូនទៅមានចំនួន ៥នាក់។ ថ្មីៗនេះគ្រូប្រដាល់រូបនេះទើបវិលត្រលប់មកពីប្រទេសថៃវិញ បន្ទាប់ពីនាំសិស្ស៣រូបទៅចូលរួមប្រកួត MMA ក្នុងកម្មវិធី Full Medal Dojo កន្លងទៅនេះ៕

ដកស្រង់ពី៖ Sabay