Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បារាំង នឹង​ទៅ​ជួយ​ផ្សព្វផ្សាយ​ក្បាច់​គុន​ខ្មែរ​នៅ​អាមេរិក

  • បោះពុម្ព

ភ្នំពេញៈ ជនជាតិបារាំងលោក Derek Bidaut ដែលជាអ្នកនិយមកីឡាក្បាច់គុនល្បុក្កតោខ្លាំងបំផុត ហើយក៏ជាអ្នកស្រឡាញ់ពេញចិត្តក្បាច់គុនប្រដាល់បុរាណខ្មែរ ដោយបានឡើងប្រកួតនៅលើសង្វៀនផងនោះ បានរៀបចំខ្លួនរួចជាស្រេច ដើម្បីធ្វើយុទ្ធនាការផ្សព្វផ្សាយក្បាច់គុនល្បុក្កតោរបស់កម្ពុជា នៅសហរដ្ឋអាមេរិករយៈពេល ១ ខែ។

ដោយបានមករស់នៅប្រទេសកម្ពុជាអស់រយៈពេលជិត ១០ ឆ្នាំទៅហើយនោះ បន្ទាប់ពីសិក្សាជំនាញកីឡានៅប្រទេសបារាំងរួចមក Derek Bidaut បច្ចុប្បន្នបានចេះនិយាយភាសាខ្មែរបានយ៉ាងល្អ។

Derek ប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃពុធម្សិលមិញថា៖ «គម្រោងចេញទៅសហរដ្ឋអាមេរិក ដើម្បីប្រកួតសម្តែង និងផ្សព្វផ្សាយនេះ គឺមានឈ្មោះថាទេសចរណ៍ល្បុក្កតោសហរដ្ឋអាមេរិក ឬហៅកាត់ថា U.S Bokator Tour ហើយខ្ញុំបានត្រៀមរួចហើយ»។

លោក Derek Bidaut បានបន្តថា៖ «បេសកកម្មមួយនេះ ខ្ញុំបានចាប់ដៃជាមួយលោក Sarin Preap ដែលជាខ្មែរអាមេរិកកាំងទៅដើម្បីផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរនៅអាមេរិករយៈពេលមួយខែ គឺចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៧ នៅសមាគមកីឡា Echo Park Boxing Gym ហើយតាមគម្រោង ខ្ញុំនឹងបង្ហាញក្បាច់ល្បុក្កតោ លើកទី ១ ចំនួន ២ ថ្ងៃ គឺនៅថ្ងៃទី ៩ និងថ្ងៃទី ១០ ខែកញ្ញា នៅក្លិប Echo Park Boxing Gym ទីក្រុងឡូសអេនជឺលេស វេលាម៉ោង ១១ ព្រឹក»។

ជនជាតិបរទេសនិយមហាត់ក្បាច់គុនបុរាណខ្មែរ មានវ័យ ៣០ ឆ្នាំ លោក Derek Bidaut បានបន្តថា នៅមានទីកន្លែងផ្សព្វផ្សាយផ្សេងៗទៀត នឹងប្រកាសនៅពេលក្រោយជាបន្តបន្ទាប់ទៀត ព្រោះក្រុមការងារនៅអាមេរិក កំពុងទាក់ទង ប៉ុន្តែបេសកកម្មនេះ គឺលោកធ្វើដោយការស្ម័គ្រចិត្ត និងជាលក្ខណៈឯកជន មិនមែនជាកម្មវិធីរបស់សហព័ន្ធកីឡាល្បុក្កតោកម្ពុជានោះឡើយ។

ចំណែកលោក Sarin Preap ជាកូនកាត់ខ្មែរ-បារាំង ដែលចេះក្បាច់គុនល្បុក្កតោច្រើនឆ្នាំមកហើយនោះ ជាដៃគូសហការ ដើម្បីស្វែងរកទីផ្សារប្រកួត ឬសម្តែង។ រីឯលោក Derek Bidaut ជាបុរសជាតិបារាំងសុទ្ធសាធ គឺអស់រយៈ ១០ ឆ្នាំមកនេះចូលហ្វឹកហាត់ប្រដាល់គុនខ្មែរ និងឡើងប្រកួតនៅលើសង្វៀនញឹកញាប់ និងទទួលបានលទ្ធផលល្អទៀតផង ហើយបើនិយាយពីកីឡាល្បុក្កតោវិញ Derek Bidaut បានចូលហ្វឹកហាត់រយៈពេល ៨ ឆ្នាំហើយជាមួយលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ខណៈបច្ចុប្បន្ន Derek ទទួលបានថ្នាក់ក្រមាខ្មៅ ១ ជាន់។

ជាមួយនឹងការត្រៀមទៅផ្សព្វផ្សាយក្បាច់គុនខ្មែរ នៅអាមេរិកនេះ Derek បានប្រកាសថា ប្រសិនបងប្អូនខ្មែរនៅសហរដ្ឋអាមេរិក ចង់ចូលរួមកម្មវិធីបង្ហាញក្បាច់គុនល្បុក្កតោនេះអាចទាក់ទងលោក Marom Marong May តាមរយៈលេខទូរស័ព្ទ (562)682 8629 ឬក៏ទំនាក់ទំនងលោកផ្ទាល់តាម Facebook ក៏បាន។

លោក វ៉ាត់ ចំរើន អនុប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានប្រាប់ថា៖ «នេះជាកម្មវិធីឯកជនរបស់អ្នកនិយមគាំទ្រកីឡាល្បុក្កតោកម្ពុជា ហើយសហព័ន្ធតែងតែលើកទឹកចិត្តឲ្យមានការចេញសម្តែងផ្សព្វផ្សាយទៅកាន់ប្រទេសជឿនលឿននៅលើពិភពលោក ដើម្បីលើកស្ទួយមរតកវប្បធម៌កីឡាខ្មែរ»៕

ដកស្រង់ពី៖ ភ្នំពេញប៉ុស្តិ័