Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាខា​ទី​១​​ឫស្សី​កែវ​​ លត់​ឃុំ​​អន្លង់រមៀត​​ធ្ងន់ធ្ងរ​​ពាន​ Acleda Cup

  • បោះពុម្ព

ក្រុមបាល់ទាត់ សាខាទី១ឫស្សីកែវ លត់ក្រុមសាខា ស្រុកកណ្ដាលស្ទឹង ឃុំអន្លង់រមៀត រហូតដល់ទៅ ១២-០ នៃការប្រកួតពានរង្វាន់ Acleda Cup 2017 វគ្គសន្សំពិន្ទុតាមពូលនៅទីលានវេស្ទើនកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ។

នៅទីលានជាមួយគ្នានោះមានមួយគូទៀតគឺក្រុម សាខាផ្សារដើមថ្កូវចាញ់ក្រុម សាខាបាទី១-០។ ពីរក្រុមនេះស្ថិតនៅពូល C ដែល ៤ប្រកួតកន្លងមក របស់ផ្សារដើមថ្កូវចាញ់ទាំង ៤ ខណៈ ៤ប្រកួតរបស់បាទីឈ្នះ២ ស្មើ ១ និងចាញ់១ប្រកួត។

ចំណែកសាខាឫស្សីកែវ និង សាខាស្រុកកណ្ដាលស្ទឹង ឃុំអន្លង់រមៀត គឺស្ថិតនៅពូល D ដែល ៤ប្រកួតកន្លងមករបស់សាខាឫស្សីកែវឈ្នះ ៣ និងចាញ់ ១ ឯសាខាស្រុកកណ្ដាលស្ទឹង ឃុំអន្លង់រមៀតវិញ ៤ប្រកួតមិនទាន់ រកបានមួយពិន្ទុឡើយ ពោលគឺចាញ់ទាំងអស់។

រដូវកាល ២០១៧ នេះមានចំនួន ៦៧ក្រុមដែលធ្វើការបែងចែកជា ៨ពូល ដោយធ្វើការប្រកួត ជម្រុះសន្សំពិន្ទុតាមពូលនីមួយៗ។ ក្រុមដែលមានពិន្ទុលើគេចំនួន ២ក្រុមនៅតាមពូលនីមួយៗ នឹងទទួលបានសិទ្ធិឡើងទៅលេងនៅវគ្គ ៣២ក្រុមជាបន្តទៀត៕

ដកស្រង់ពី៖ Sabay