Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ronaldo សម្រេច​ចិត្ត​ហើយ​ គឺ​នៅ Real Madrid បន្ត​ទៀត​

  • បោះពុម្ព

Cristiano Ronaldo បានធ្វើការសម្រេច ចិត្តជុំវិញអនាគត របស់ខ្លួនគឺនៅលេងឲ្យ Real Madrid បន្តទៀត។ នេះបើយោងតាម ប្រភពព័ត៌មាន ពីប្រទេសអេស្ប៉ាញ។

ខ្សែប្រយុទ្ធឆ្នើម សញ្ជាតិព័រទុយហ្គាល់ ត្រូវជឿថា មានការធុញទ្រាន់ និងខឹងសម្បា ជាមួយអាជ្ញាធរ នៃប្រទេស អេស្ប៉ាញដែលចោទ ប្រកាន់ខ្លួនថា បានគេចមិន បង់ពន្ធប្រមាណ ១២,៩លានផោន ធ្វើឲ្យរូបគេពិចារណា ទៅលេងនៅក្លឹប ផ្សេងក្រៅពី La Liga។ យ៉ាងណាក៏ដោយ គ្រប់យ៉ាងហាក់ ធូរស្បើយឡើងវិញ បន្ទាប់ពី មនុស្សសំខាន់ៗ នៅជុំវិញខ្លួនមាន ប្រធានក្លឹប, លោក Zidane, ភ្នាក់ងារផ្ទាល់ និងមិត្តរួមក្រុម បញ្ចុះបញ្ចូលឲ្យ Ronaldo នៅលេងឲ្យ Real Madrid តទៅទៀត។

កីឡាករវ័យ៣២ឆ្នាំ ត្រូវឡើងសវនាការនៅថ្ងៃទី ៣១ ខែកក្កដានេះ ជុំវិញបណ្ដឹងគេចពន្ធ។ គួរបញ្ជាក់ថា សមាជិកទាំងអស់ របស់ Real Madrid នឹងចាប់ផ្ដើម ហ្វឹកហាត់នៅ ថ្ងៃច័ន្ទនេះហើយ តែ Ronaldo ត្រូវអនុញ្ញាត ឲ្យសម្រាក យូរជាងគេ រហូតដល់ចុងខែ ទើបទៅចូលរួម ជាមួយក្រុម៕

 

ដកស្រង់ពី៖ Sabay