បណ្តាញសង្គម

James ចង់​ចេញ​ពី Real Madrid ត្រឹម​៤៨​ម៉ោង​ខាង​មុខ

អារម្មណ៍របស់ James Rodriguez ពេលនេះកាន់ តែចាកចេញពី Real Madrid ខ្លាំងទៅៗ ដោយគេបាន ប្រាប់ក្លឹបថា ចង់រកក្លឹបផ្សេងត្រឹម រយៈពេល៤៨ ម៉ោងខាងមុខ។ យោងតាម Dailymail។

Real Madrid នឹងធ្វើការ ហោះហើរទៅ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះ ដើម្បីលេង ត្រៀមរដូវកាលថ្មី តែ Jamesគ្មានគម្រោង ចូលរួមជាមួយ ពួកគេទេ។ ម្ចាស់ពាន Champions League ១២សម័យ ទើបតែចុះកុងត្រា នាំយកខ្សែ បម្រើអេស្ប៉ាញ Dani Ceballo ទុកត្រៀមជំនួស James ដែលចង់ចាកចេញ។

Manchester United, Chelsea និងParis Saint-Germain ជាក្លឹបនាំមុខគេ មានលទ្ធភាព ក្នុងការទិញ កីឡាករកូឡុំប៊ី រូបនេះ។ ប្រសិនជាចង់បាន James ក្លឹបធំទាំង៣ ត្រូវហ៊ានចំណាយ ៦២លានផោន លើតម្លៃខ្លួន។ ចំពោះរឿងរ៉ាវ កីឡាករលោក ប្រធានក្លឹប Real លោក Florentino Perez សប្បាយចិត្ត ក្នុងការរក្សា កីឡាករ ប៉ុន្តែ James ជាអ្នកសម្រេច ចង់ចេញពី Bernabeu។

James Rodriguez លេងបានតែ ៣៣ប្រកួតប៉ុណ្ណោះ សម្រាប់៦០ ប្រកួតរបស់ Real Madrid កាលពីរដូវ កាលមុន ហើយថែមទាំង គ្មានឈ្មោះក្នុង បញ្ជីលេងវគ្គ ផ្ដាច់ព្រ័ត្រ Champions League ទៀត៕



ដកស្រង់ពី៖ Sabay