Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ramos គិត​ថា​ខ្លួន​អាច​ឈ្នះ​ Ballon d'Or

  • បោះពុម្ព

Sergio Ramos ថាបើសិន ជារូបគេ ឈ្នះពាន Ballon d’Or ជាមួយ Real Madrid នោះវាគឺជា ប្រវត្តិសាស្ត្រ ថ្មីមួយ។

នៅក្នុងប្រវត្តិពាន Ballon d’Or ភាគច្រើន អ្នកឈ្នះពាន គឺជាកីឡាករ លេងក្នុង តំណែងប្រយុទ្ធ ហើយខ្សែការពារ ចុងក្រោយបំផុត ធ្លាប់ឈ្នះពាន នេះគឺ Fabio Cannavaro ជនជាតិអ៊ីតាលី។ ក្នុងនាមជា ខ្សែការពារ ដូចគ្នា Ramos ដែលឈ្នះ La Liga និង Champions League ជាមួយ Real សង្ឃឹមថា ខ្លួននឹងអាច ដើរតាមគន្លង Cannavaro។ “នៅប៉ុន្មានឆ្នាំ ចុងក្រោយ មានតែ Messi និង Ronaldo ប៉ុណ្ណោះដែលលើកពាន Ballon d’Or ប៉ុន្តែ Cannavaro ជាខ្សែការពារ ក៏ធ្លាប់ លើកពានដែរ។ អ្នកមិនអាច គិតថាវាជា រឿងអស់សំណើច ទេបើសិន ខ្ញុំឈ្នះពាន ព្រោះថា ខ្ញុំបានសម្រេច ជោគជ័យជា ច្រើនក្នុងអាជីព ហើយបើសិនជា មានការ បោះឆ្នោតឲ្យខ្ញុំឈ្នះ Ballon d’Or នោះវាគឺជា រឿងប្រវត្តិសាស្ត្រ"។ Ramos និយាយដូច្នេះ៕

ដកស្រង់ពី៖ Sabay