Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តេក្វាន់ដូ​ ITF​ ប្រលងឡើង​ដាន់ ​សិស្ស​រីកចម្រើន​២វិញ្ញសា​ខ្លាំង​ជាង​គេ

  • បោះពុម្ព

តេក្វាន់ដូ ITF កម្ពុជាធ្វើ ការប្រកួត ឡើងដាន់ កាលពីថ្ងៃសុក្រ ទី៧ កន្លងទៅនេះ ដោយសម្គាល់ ឃើញថាសិស្ស ដែលមកចូលរួម ប្រលងមានការ រីកចម្រើន ខ្លាំងលើពីរ វិញ្ញាសាទី១ វិញ្ញាសាមេគុន និងទី២ បច្ចេកទេស ពិសេស។

បើតាមការ ឲ្យដឹងពី លោកគ្រូ បួនហ៊ីង សុធិយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡា តេក្វាន់ដូ ITF លើកឡើងថា សម្រាប់ការ ប្រលងឡើង ដាន់នេះ ខាងសហព័ន្ធ ធ្វើឡើង២ដង ក្នុង១ឆ្នាំ ហើយកម្មវិធី នេះធ្វើឡើងដើម្បី ផ្ដល់ជូនដល់ កីឡាករ កីឡាការិនី ដែលបានហ្វឹកហាត់ ដល់កម្រិត សមត្ថភាពឈាន ទៅមួយកម្រិត បន្ថែមទៀត។

អគ្គលេខាធិការ ខាងលើបន្តថា គោលបំណង មួយទៀតនោះ គឺចង់ពង្រីក ធនធានកីឡាករ បន្ថែមទៀត និងបំផុស វិស័យកីឡាតេក្វាន់ដូ ITF កម្ពុជាឲ្យកាន់តែ រីកចម្រើន។ ចំពោះការប្រលង នេះដែរលោកមើល ឃើញថា កីឡាករ កីឡាការិនី ដែលមកចូលរួម មានការរីក ចម្រើន ជាងឆ្នាំមុន ដូចជាវិញ្ញាសា មេគុននិង បច្ចេកទេស ពិសេស ជាក់ស្ដែងពួកគេ ទាត់បានខ្ពស់ៗ(ជិត៣ម៉ែត្រ) ហើយនៅសល់ជើង ទៀតផង។

សូមបញ្ជាក់ថា ការប្រលងឡើង ដាន់នេះធ្វើ ឡើងនៅសហព័ន្ធ តេក្វាន់ដូ ITF ឯពហុកីឡាដ្ឋានជាតិ ដែលការប្រឡង នេះគឺដំឡើង ពីកម្រិត ១ដាន់ ២ដាន់ និង ៣ដាន់។ សម្រាប់ក្លឹប ដែលចូលរួម មាន៦ ដែលត្រូវ ជា៣២នាក់ ហើយការ ប្រឡងនេះ មាន៤វិញ្ញាសា ទី១មេគុន ទី២ប្រយុទ្ធ ទី៣បច្ចេកទេស ពិសេស និងទី៤ Power Breaking៕

ដកស្រង់ពី៖ Sabay