Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Rooney ថា​មក​ Everton មិនមែន​​លេង​លំ​ៗ​ដើម្បី​ចូល​និវត្តន៍​ទេ​

  • បោះពុម្ព

Wayne Rooney និយាយថាខ្លួន មិនមែនមក Everton ដើម្បីលេង លើកចុងក្រោយ ក្នុងអាជីពបាល់ទាត់ រួចចូលនិវត្តន៍ទេ គឺមកដើម្បី លេងឲ្យល្អបំផុត ហើយអាចជាប់ ជម្រើសជាតិ អង់គ្លេសវិញ។

ខ្សែប្រយុទ្ធ វ័យ៣១ឆ្នាំ បានត្រឡប់ មកក្លឹបចាស់ ដោយគ្មាន តម្លៃខ្លួនក្រោយ លេងបានតែ ១៥ប្រកួត ប៉ុណ្ណោះឲ្យ Manchester United រដូវកាលមុន ហើយក្នុងនាម ជាអ្នកស៊ុត បញ្ចូលទី ច្រើនជាងគេ នៅអង់គ្លេស រូបគេមិនដែល បានលេងឲ្យ ក្រុមជម្រើសជាតិ សោះចាប់តាំងពី ខែវិច្ឆិកា ឆ្នាំ២០១៦មក។ “ខ្ញុំពិតជារំភើបចិត្ត និងត្រៀមខ្លួន រួចជាស្រេច ដើម្បីប្រកួតប្រជែង។

ខ្ញុំគិតថា វាគឺជា ពេលវេលា ដ៏សក្ដិសម នៅក្នុងអាជីព អាចនិយាយ បានថាការ មកវិញលើកនេះ គឺដើម្បីឈ្នះពាន ប៉ុន្តែវាជា តួនាទី របស់អ្នករាល់ គ្នានៅក្នុងក្លឹប ដើម្បីសម្រេច គោលដៅ របស់យើង"។ កីឡាករដែល កើតនៅទីក្រុង Liverpool ប្រាប់ដូច្នេះ។

Rooney គឺជាយុវជន របស់ក្លឹប Everton ហើយផ្ទេរទៅ Manchester United ក្នុងឆ្នាំ២០០៤។ បង្ហាញខ្លួនបាន ៥៥៩ប្រកួត នៅបិសាចក្រហម ម្ចាស់អាវលេខ១០ មួយនេះស៊ុតបញ្ចូលទីបាន ២៥៣គ្រាប់ជាកំណត់ត្រា ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ របស់ក្លឹប៕

ដកស្រង់ពី៖ Sabay