បណ្តាញសង្គម

​FFC ​​សម្រេច​ដាក់​បាល់ទាត់​ក្នុង​សាល​​​ក្នុង​សាលា​តម្រង់​ទិស​កីឡា ២៥ ​ខេត្ត-​ក្រុង

សហព័ន្ធ កីឡាបាល់ទាត់ កម្ពុជា បានសម្រេច កាលពីម្សិលមិញ នេះថា នឹងដាក់បញ្ចូល ប្រភេទកីឡា បាល់ទាត់ក្នុងសាល ចូលក្នុងគម្រោង សាលាតម្រង់ទិស កីឡា២៥ ខេត្ត-ក្រុង។

ប្រធានសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ឯកឧត្ដម សៅ សុខា បានមានប្រសាសន៍ ក្នុងសន្និសីទ កាសែត បើកកម្មវិធី ប្រកួតស្ដីពីការ ប្រកួតបាល់ទាត់ ក្នុងសាលជាតិ CLEAR ២០១៧ ម្សិលមិញនេះថា ដើម្បីចាប់ផ្ដើម ពង្រឹងវិស័យ បាល់ទាត់ ក្នុងសាលឆ្ពោះទៅ រកឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ សហព័ន្ធសម្រេច ដាក់បាល់ទាត់ ក្នុងសាលចូលក្នុង សាលាតម្រង់ទិស កីឡាទូទាំង ២៥ខេត្ត-ក្រុង។

ទោះបីកីឡាករ ដែលលេង បាល់ទាត់ក្នុងសាល បច្ចុប្បន្នមាន អាយុច្រើន លើសកាលកំណត់ ប៉ុន្តែការបើក ឲ្យមានកម្មវិធី ប្រកួតក្នុងសាល ត្រូវតាមស្តង់ដារ គឺជាគំរូ ល្អមួយសម្រាប់ យុវជនជំនាន់ក្រោយ។ ប្រមុខដឹកនាំ រូបនេះបន្ថែមថា ការរៀបចំកម្មវិធី ប្រកួតបាល់ទាត់ ក្នុងសាលជាតិ CLEAR ២០១៧ នេះគឺជាចំណុច ចាប់ផ្ដើម ត្រៀមរៀបចំ ការប្រកួតបាល់ទាត់ ក្នុងសាល កម្រិតអាជីព នៅឆ្នាំក្រោយ។

 លោកមើល ឃើញថា បច្ចុប្បន្នយុវជន កម្ពុជាមានការ ផុលផុស ក្នុងការចូលរួម លេងបាល់ទាត់ ពិសេសគឺ បាល់ទាត់ក្នុងសាល នេះតែម្ដង។ សូមបញ្ជាក់ថា ការរៀបចំ កម្មវិធីប្រកួត បាល់ទាត់ក្នុងសាល ជាតិ CLEAR ២០១៧ នេះគ្រោង ចាប់ផ្ដើម ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ដោយមាន ក្រុមចូលរួមចំនួន ២០ ហើយក្រុមចំនួន ១០ដែល បានឡើងទៅវគ្គ ១០ក្រុមចុងក្រោយ នឹងទទួលបាន សិទ្ធទៅលេង កម្មវិធីប្រកួត បាល់ទាត់ ក្នុងសាលលីគ អាជីពកម្ពុជា ដែលគ្រោង ដំណើរការចាប់ ពីឆ្នាំ២០១៨ តទៅ៕

ដកស្រង់ពី៖ Sabay