Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កាន់​តែ​ច្បាស់​រឿង​លក់​​សំបុត្រ​ Cam- All Star ប៉ះ​​ SCG Muangthong United

  • បោះពុម្ព

សំបុត្រចូល ទស្សនា ការប្រកួត មិត្តភាព អន្តរជាតិ រវាងក្រុម Cambodian All Star និងក្រុម SCG Muangthong United មានលក់តែ មួយកន្លែង គត់គឺមុខ ពហុកីឡដ្ឋានជាតិ ដែលចាប់លក់ តាំងពីម្សិលមិញ។

ពេលវេលា សំបុត្របាន ចាប់ផ្ដើម លក់កាលពី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញ នឹងបន្តលក់ រហូតដល់ការ ប្រកួតចាប់ផ្ដើម ឬបន្តលក់ដល់ អស់ចំនួន សំបុត្រ។ ទីតាំងលក់ មានលក់តែ នៅមុខពហុកីឡដ្ឋានជាតិ តែមួយកន្លែង ប៉ុណ្ណោះ។

តម្លៃ តម្លៃមាន ពីរប្រភេទ គឺប្រភេទទី១ តម្លៃ ៥ពាន់រៀល និងប្រភេទ ទី២តម្លៃ ១ម៉ឺនរៀល។ ក្រុមបាល់ទាត់ SCG Muangthong United នឹងមកដល់ ទឹកដីកម្ពុជា ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ ការប្រកួតមិត្តភាព អន្តរជាតិ រវាងក្រុម Cambodian All Star និងក្រុម SCG Muangthong United នឹងធ្វើនៅ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧វេលាម៉ោង ៦ល្ងាចនៅ ពហុកីឡដ្ឋានជាតិ។

នេះជាឱកាស សងសឹងរបស់ ក្រុម SCG Muangthong United លើក្រុម Cambodian All Star បន្ទាប់ពីរង បរាជ័យកាលពី ឆ្នាំ២០១៥។ ដូច្នេះដើម្បី គាំទ្រដល់ក្រុម Cambodian All Star សូមអ្នកស្នេហា វិស័យបាល់ទាត់ កម្ពុជា ចូលរួមទស្សនា ឲ្យបានច្រើន កុះករ៕

ដកស្រង់ពី៖ Saby