បណ្តាញសង្គម

Douglas Costa ត្រៀម​ពិនិត្យ​សុខភាព​ខ្ចី​ជើង​មក Juventus

Douglas Costa  បានមកដល់ទីក្រុង Turin កាលពីម្សិលមិញត្រៀមលក្ខណៈពិនិត្យសុខភាពនៅក្លឹប Juventus ក្នុងលក្ខណខ្ចីជើងពីជើងឯកអាល្លឺម៉ង់ Bayern Munich។

Juventus បានយល់ព្រម បង់៦លានអឺរ៉ូ លើការខ្ចីជើង ហើយប្រសិនជា Costa បង្ហាញទម្រង់ លេងល្អ សេះបង្កង់ នឹងទិញផ្ដាច់ ក្នុងតម្លៃ ៤០លានអឺរ៉ួ តែម្ដង។ កីឡាករ ប្រេស៊ីលរូបនេះបាន តស៊ូយ៉ាងខ្លាំង នៅ Bundesliga  កាលពី រដូវកាលមុន តែក្នុងការ បង្ហាញខ្លួន ២៣ប្រកួត គេរកបានតែ ៤គ្រាប់ និងបញ្ជូន គ្រាប់បាល់ បាន៦គ្រាប់ ក្នុងនាមជា ខ្សែបម្រើប្រយុទ្ធ។

Juventus សង្ឃឹមថា កីឡាករវ័យ ២៦ឆ្នាំបង្ហាញ ទម្រង់លេងល្អ និងអាចប្រកាស ចូលរួមជាមួយ ក្រុមក្នុងពេល ឆាប់ៗ។ ប្រសិនកិច្ច សន្យាខ្ចីជើង បញ្ចប់ហើយ Juventus ពេញចិត្ត Costa នឹងចុះកុងត្រា ៥ឆ្នាំនៅអ៊ីតាលី បានចំណូល ៦លានអឺរ៉ូ ក្នុង១ឆ្នាំ៕

ដកស្រង់ពី៖ Sabay