Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​រត់​ប្រណាំង​ម៉ារ៉ាតុង​អង្គរ​ ធ្វើ​ឡើង​​ក្នុង​​គោលបំណង​សំខាន់​៣​យ៉ាង

  • បោះពុម្ព

ទិវារត់ប្រណាំង ម៉ារ៉ាតុងអង្គរ នឹងធ្វើឡើង នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ ដែលទិវានេះ ផ្ដោតសំខាន់ ក្នុងគោលបំណង ចំនួន ៣យ៉ាង។

ទី១-ទាក់ទាញភ្ញៀវ ទេសចរណ៍ ឲ្យមានការ កើនឡើង ក្នុងរដូវភ្លៀង ដែលរដូវនេះ ចំនួនអ្នកមក លេងកម្ពុជា មានការធ្លាក់ចុះ

ទី២-ធ្វើឡើង ដើម្បីប្រមូលថវិកា ដើម្បីសប្បុរសធម៌

ទី៣-រៀបចំបំផុស មហាជន ឲ្យមានចិត្ត ការពារបរិស្ថាន នៅតំបន់អង្គរ.

បើតាមប្រសាសន៍ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការ ជាតិអូឡាំពិក កម្ពុជា ឲ្យដឹងថា គោលបំណង សំខាន់ទាំងបី ខាងលើ គឺជាចំណុច ចម្បងនៃការ រៀបចំព្រឹត្តិការណ៍ ម៉ារ៉ាតុងអង្គរ។ ឆ្នាំនេះអ្នក ចុះឈ្មោះ រួចរាល់មាន ចំនួន ៣២៥៥ នាក់ក្នុង នោះខ្មែរមាន ១៧៥៥ នាក់ និងបរទេស មានចំនួន ១៥០០នាក់មកពី៥១ ប្រទេស។

ឯកឧត្ដម រូបនេះបន្ថែមថា កាលពីឆ្នាំមុន មានត្រឹម ប្រមាណជិត ៣ពាន់នាក់ ដោយឡែក ឆ្នាំនេះបើ គិតសរុបទាំង សិស្សអាចកើនឡើង ឡើងរហូតដល់ ទៅជិត ៤ពាន់នាក់។ សម្រាប់ការ ចុះឈ្មោះ ចូលរួមគឺបាន បើកតាំងពី ដើមឆ្នាំ២០១៧ សម្រាប់ភ្ញៀវបរទេស គណៈកម្មាធិការ បានសម្រេច បិទត្រឹមថ្ងៃនេះ ចំពោះ ប្រជាពលរដ្ឋ ខ្មែរគឺនៅ បន្តបើកឲ្យ ចុះឈ្មោះរហូតដល់ ថ្ងៃបើកកម្មវិធី តែម្ដង។ ទិវារត់ប្រណាំង ម៉ារ៉ាតុងអង្គរ នេះមាន ៤វិញ្ញាសាគឺ រត់ចម្ងាយ ៤២,១៩៥ គីឡូម៉ែត្រ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ៕

ដកស្រង់ពី៖ Sabay