បណ្តាញសង្គម

ជួប​គ្នា​លើក​ទី​២ McGregor និង Floyd ចង្អុល​មុខ​គ្នា​​ឆៅ​ៗ

Floyd Mayweather និង Conor McGregor បានបោះសម្ដី ដាក់គ្នាជា ថ្មីម្ដងទៀត អំឡុពេល ជំនួបលើកទី២ នៃការផ្សព្វផ្សាយ ការប្រកួតរបស់ ពួកគេ នៅទីក្រុង Toronto ប្រទេស កាណាដា។

ចំពោះមុខទស្សនិកជន១៦ ០០០នាក់លើឆាក Budweiser Stage ប្រធានក្រុម Money Team កីឡាករមិនដែលចាញ់ Floyd បានយកទង់ជាតិប្រទេសអៀរឡង់គ្របលើខ្លួនមុខអ្នកគាំទ្រ ស្របពេល McGregor ព្រមានថានឹងវាយឲ្យសន្លប់ ប្រសិនហ៊ានធ្វើអ្វីលើសលើទង់ជាតិប្រទេសរបស់គេ។ ភ្លាមៗនោះ អ្នកលេងគុនចម្រុះ McGregor បានទៅឆក់កាបូបលុយរបស់របស់ Mayweather បើកមើលហើយឌឺថា ក្នុងនោះមានលុយប្រហែល៥ ០០០ដុល្លារផង អត់សមម្ចាស់ខ្សែក្រវាត់៥ស្ថាប័នសោះ។

ក្រៅពីពាក្យផ្លែផ្កាដាក់គ្នាទាំងនេះ ពួកគេបានចង្អុលមុខគ្នា និងបង្ហាញកាយវិការផ្គើនគ្នាទៅវិញទៅមកជាច្រើន។Floyd Mayweather និង Conor McGregor នឹងត្រូវជួបគ្នា២ដងទៀតនៃការផ្សព្វផ្សាយការប្រកួតរបស់ពូកគេ នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៧រៀបចំនៅញីវយ៉ក និងឡុងដុងនៅថ្ងៃទី ១៤ ខែ កក្កដា ២០១៧៕

ដកស្រង់ពី៖ Sabay