Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Real នឹង​ប្រកួត​ Pre-season នៅ​អាមេរិក​ដោយ​គ្មាន Ronaldo

  • បោះពុម្ព

ដំណឹងអាក្រក់ សម្រាប់អ្នកគាំទ្រ Real Madrid នៅសហរដ្ឋ អាមេរិក គឺតារាឆ្នើម Cristiano Ronaldo មិនបាន ចូលរួម ក្នុងការប្រកួត កម្ដៅសាច់ដុំ នៅទីនោះទេ។

យោងតាមបញ្ជី កីឡាករ របស់ក្លឹប យក្សអេស្ប៉ាញ សម្រាប់ Pre-season កីឡាករ Ronaldo ដែលទើប សម្រាកពី Confederations Cup នៅរុស្ស៊ី ជាមួយ ជម្រើសជាតិ ត្រូវអនុញ្ញាត ឲ្យសម្រាកធ្វើឲ្យ រូបគេ មិនត្រូវគ្រូបង្វឹក បញ្ចូលឈ្មោះ ទៅជាមួយទេ។ ដោយឡែក Alvaro Morata ដែលលេច ដំណឹងថា គ្រោងចាកចេញ ពីក្លឹបនោះ បែរជាមាន ឈ្មោះទៅវិញ។

Real Madrid នឹងមាន កាលវិភាគ ប្រកួតមួយចំនួន នៅទឹកដី សំបូរដុល្លារ ហើយការ ប្រកួត គួរឲ្យចាប់ អារម្មណ៍ ជាងគេគឺ ការប៉ះ Barcelona និងបន្ទាប់ មកគឺប៉ះ ក្រុម All Stars របស់លីគកំពូល អាមេរិក MLS៕

ដកស្រង់ពី៖ Sabay