Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Griezmann ត្រឡប់​​ហ្វឹកហាត់​វិញ​ បញ្ចប់​មន្ទិល​រឿង​​ផ្ទេរ​ទៅ Man Utd

  • បោះពុម្ព

Antoine Griezmann បានត្រឡប់ទៅ ហ្វឹកហាត់ជាមួយ Atletico Madrid លើកដំបូង ត្រៀមការ ប្រកួត Pre season មុនបើក រដូវកាលថ្មី ខែក្រោយ។

ខ្សែប្រយុទ្ធ សញ្ជាតិបារាំង គឺជាគោលដៅ ទីមួយរបស់ បិសាចក្រហម Manchester United ប៉ុន្តែរូបគេ បានបដិសេធ ការផ្ទេរចេញ និងចុះកុងត្រាថ្មីបន្ទាប់ពី Atlectico ជាប់បម្រាម មិនឲ្យទិញកីឡាករ ថ្មីនៅរដូវ ក្ដៅនេះ។ ការបង្ហាញខ្លួន នៅទីលាន ហ្វឹកហាត់ បានបញ្ចប់ពាក្យ ចចាមអារ៉ាម ដែលលេចលឺ ថារូបគេត្រៀម ខ្លួនចាកចេញ កន្លងមក។

Griezmann និង Koke គឺជាកីឡាករ ចុងក្រោយ ក្នុងឈុតជម្រើស ដំបូង ដែលវិលមក ហ្វឹកហាត់ នៅទីលាន ស្ថិតក្នុងតំបន់ Angeles de San Rafael ប្រទេសអេស្ប៉ាញ។ Atletico នឹងធ្វើការប្រកួត Pre season របស់ខ្លួន ដំបូងគេ ដោយប៉ះ Deportivo Toluca របស់ ម៉ិកស៊ិក នៅថ្ងៃទី២៦ កក្កដា រួចបន្តប៉ះក្រុម ចំណូលថ្មី លីគកំពូល អង់គ្លេស Brighton៕




ដកស្រង់ពី៖ Sabay