Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡៅ​ ចិត្រា៖​ មាន​ទំនុក​ចិត្ត​ខ្លាំង​ពេល​ចេញ​ទៅ​ស៊ីហ្គេម

  • បោះពុម្ព

អ្នកប្រដាល់ ត្រកួល ឡៅ គឺ ឡៅ ចិត្រា ថាបច្ចុប្បន្ន នេះគ្រូបុក ឲ្យហាត់ខ្លាំង ទាំងកម្លាំង និងបច្ចេកទេស កលល្បិច ដើម្បីត្រៀម ចេញទៅ ប្រកួតស៊ីហ្គេម ឆ្នាំ២០១៧ នៅប្រទេស ម៉ាឡេស៊ី។

កីឡាករ ឡៅ ចិត្រា បានឲ្យដឹងថា ក្រៅពីអ្វី ដែលគ្រូ បានបង្ហាត់ បង្រៀននោះ ខ្លួនគេផ្ទាល់ ក៏ខំប្រឹងដែរ រៀងរាល់ព្រឹក ចាប់ពីម៉ោង៦ ដល់ម៉ោង៩ គឺហាត់រត់ វ៉ៃស៊ីប និងវ៉ៃខ្យល់ រីឯពេលល្ងាចវិញ ចាប់ហាត់ ពីម៉ោង៣ ដល់ម៉ោង៦ គឺហាត់វ៉ៃដៃ វ៉ៃស៊ីប ទាត់ កែងនិង ជង្គង់ជាដើម។

ម្ចាស់មេដាយមាស កីឡាជាតិ លើកទី១ នេះបន្តថា ចំណុចសំខាន់ ដែលគ្រូបង្វឹក ផ្ដោតជាង គេនោះ គឺការវ៉ៃ ដៃចេញឲ្យ បានច្រើន ចំពោះការទាត់ ក៏ដូចគ្នា នោះដែរ មូលហេតុដែលហាត់ ២ចំណុចនេះ ច្រើនជាងគេ គឺដោយសារ នៅស៊ីហ្គេម គេមិនឲ្យ ប្រើកែង និងជង្គង់ នោះទេ។

តាមរយៈការ ហាត់បាន ដិតដល់ ដូចនេះ ចិត្រា ខ្លួនឯងក៏ ទទួលស្គាល់ ថាសមត្ថភាព របស់គេ មានការរីក ចម្រើនខ្លាំង ហើយពេល ប្រកួតមិត្តភាព កន្លងមក ក៏បានផលល្អ ជានិច្ច ហើយ ប្រើប្រាស់ដៃ និងជើងបាន ច្រើនផង ដែរសម្រាប់ការ ប្រកួតទាំងនោះ។

ចិត្រា ថាឲ្យតែបន្ត ខំប្រឹង ហ្វឹកហាត់ ឲ្យបានល្អ ដូចនេះ រហូតដល់ថ្ងៃ ប្រកួតនោះ គេជឿជាក់ ថានឹងបាន មេដាយជា មិនខាននៅ ស៊ីហ្គេម។ កីឡាករ ឡៅ ចិត្រា ជាកីឡាករ ជម្រើសជាតិកម្ពុជា ខាងផ្នែក ប្រដាល់គុនខ្មែរ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។

ឡៅ ចិត្រា ម៉ឺន សុភា ឃីម ឌីម៉ា មឿន សុខហ៊ុច និងកីឡាករ សុខ ទូ នឹងចេញទៅ ចូលរួមកីឡា ស៊ីហ្គេម លើកទី២៩ នៅប្រទេស ម៉ាឡេស៊ី នាខែសីហា ឆ្នាំ២០១៧ខាងមុខនេះ៕

ដកស្រង់ពី៖ Sabay