បណ្តាញសង្គម

AFC ពិន័យ​នាយក​បច្ចេកទេស​​ទីម័រ​មិន​ឲ្យ​ពាក់ព័ន្ធ​បាល់ទាត់​មួយ​ជីវិត​

អតីតនាយក បច្ចេកទេស បាល់ទាត់ ទីម័រខាងកើត លោក Orlando Marques Henriques ត្រូវសហព័ន្ធ បាល់ទាត់ ទ្វីបអាស៊ី ហៅកាត់ AFC ពិន័យមិនឲ្យ ពាក់ព័ន្ធ នឹងកីឡា អស់មួយជីវិត ដោយសារការ រៀបចំលទ្ធផល ទុកជាមុន។

AFC រកឃើញថា Orlando ទទួលសំណូក ១៥០០០ដុល្លារ ពីឈ្មួញដើម្បី សូកប៉ាន់ កីឡាករ ទីម័រខាងកើត ៧នាក់ឲ្យធ្វើចាញ់ ក្នុងការប្រកួត ជាមួយម៉ាឡេស៊ី កាលពី SEA Games ឆ្នាំ២០១៥។ Orlando ថ្មីៗនេះ ទើបតែចេញ ពីពន្ធនាគារ ប្រទេសសិង្ហបុរី ក្រោយលោក សារភាព ពីបទល្មើស ករណីដាច់ ដោយឡែក មួយទៀត នៅក្នុងឆ្នាំ ជាមួយគ្នា។

ប្រទេស ទីម័រខាងកើត មួយរយៈ ចុងក្រោយ មានបញ្ហាច្រើន ពាក់ព័ន្ធនឹង រឿងអាស្រូវ បាល់ទាត់ ពិសេសកាល ពីខែមិនា សហព័ន្ធនៃ ប្រទេសនេះ ត្រូវបាន រកឃើញថា លួចបន្លំ ឯកសារសំបុត្រ កំណើតឲ្យកីឡាករ ដើមកំណើត ប្រេស៊ីលលេង ឲ្យជម្រើសជាតិ របស់ខ្លួន៕

ដកស្រង់ពី៖ Sabay