បណ្តាញសង្គម

Chelsea ជះ​លុយ​៤០​លាន​ទិញ​ Bakayoko ពី Monaco ​

Chelsea ទីបំផុត បានឈានដល់ កិច្ចព្រមព្រៀង ជាមួយ Monaco ជុំវិញការផ្ទេរ តារាស្បែកខ្មៅ Tiemoue Bakayoko។

ក្លឹបជើងឯក អង់គ្លេស បានចំណាយ ខ្ទង់៤០លានផោន បូកបន្ថែម លក្ខខណ្ឌ មួយចំនួនទៀត លើខ្សែបម្រើ ឆ្នើមសញ្ជាតិ បារាំង ដែលតាមការ គ្រោងទុកនឹង ពិនិត្យសុខភាព នៅថ្ងៃស្អែក នេះហើយ។ Bakayoko នឹងក្លាយជា កីឡាករ Chelsea ផ្លូវការ នៅអំឡុង សប្ដាហ៍នេះ ពោលគឺមុនពេល ក្រុមលោក Conte ធ្វើដំណើរ ទៅចិន និងសិង្ហបុរី ដើម្បីប្រកួត កម្ដៅសាច់ដុំ។

កីឡាករវ័យ ២២ឆ្នាំ គឺជាយុវជន របស់ក្រុម Rennes ហើយឡើងទៅ លេងឲ្យឈុតធំ ក្នុងឆ្នាំ ២០១៣ មុនផ្ទេរទៅ Monaco នៅមួយឆ្នាំបន្ទាប់។ Bakayoko រំពឹងថា នឹងចាប់ដៃគូ ជាមួយមិត្ត រួមសញ្ជាតិ N'Golo Kante នៅតំបន់ បម្រើរបស់ Chelsea៕

ដកស្រង់ពី៖ Sabay