បណ្តាញសង្គម

Alves ថា​ Juventus កុម្មុយនិស្ត​ហួស ហាម​ឃាត់​សូម្បី​តែ​ស្ដាប់​ភ្លេង​

Dani Alves បានចុះ ហត្ថលេខា លេងជាមួយ ក្លឹបលីគកំពូល បារាំង Paris Saint-Germain យ៉ាងគួរឲ្យ ភ្ញាក់ផ្អើល កាលពី សប្ដាហ៍មុន។

ខ្សែការពារ ឆ្នើមសញ្ជាតិ ប្រេស៊ីល បានចំណាយ ពេល១រដូវកាល ប៉ុណ្ណោះជាមួយ Juventus ហើយជួយ ក្លឹបឈ្នះ ជើងឯក Serie A និងឡើង វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League។ ទោះជាជោគជ័យ នៅរដូវកាល ទីមួយតែ Alves បែរជាសម្រេច ចែកផ្លូវគ្នា ជាមួយក្រុមលោក Massimiliano Allegri ដោយគ្មាន នរណាម្នាក់ នឹកស្មានដល់។

កីឡាករវ័យ ៣៤ឆ្នាំ លើកហេតុផលថា Juventus មិនយល់ចិ ត្តខ្លួន ហើយតឹងរ៉ឹង ហួសហេតុ ហាមសូម្បី តែស្ដាប់ភ្លេង។ "ខ្ញុំមានបញ្ហា ច្រើនទាំង នៅលើ និងក្រៅទីលាន។ ពួកគេ មិនយល់ពីខ្ញុំ ឧទាហរណ៍ ការស្ដាប់ភ្លេង នៅបន្ទប់ ផ្លាស់ខោអាវ ត្រូវហាមឃាត់។

ខ្ញុំពិតជា មិនអាចរស់ បានបើគ្មានតន្ត្រី និងការរាំ ហើយខ្ញុំក៏ មិនមែន មនុស្សឆ្កួត ដែលចង់ប្ដូរ ច្បាប់ក្លឹបដែរ តែមនុស្ស គ្រប់រូបមាន វិធីបន្ធូរអារម្មណ៍ ខុសៗគ្នា។ Alves និយាយដូច្នេះ៕

ដកស្រង់ពី៖ Sabay