បណ្តាញសង្គម

វិទីនី​ ​ប្រាប់​ចំណុច​​ពិសេស​របស់​ខ្លួន​ដែល​អាច​ថត​កុន​បាន

កីឡាការិនី ហែលទឹក ជម្រើសជាតិ កម្ពុជា ហែមថុន វិទីនី បានបើក ភ្លើងខៀវ ឲ្យបណ្តាល ផលិតកម្ម និងទូរទស្សន៍ នានាដើម្បី ទាក់ទងនាង យកទៅថត ខ្សែភាពយន្ត បន្ទាប់ពី ឱកាស ពីរបីលើក កន្លងមកនាងបាន បដិសេធ។

កញ្ញា ហែមថុន វិទីនីបាន និយាយថា ផលិតករ ភាពយន្តខ្លះ បានទាក់ទង នាងឲ្យថត ភាពយន្ត នៅពេលនាង ជាប់រវល់សិក្សា និងចេញទៅ ហាត់នៅប្រទេស ថៃ រយៈពេល ១ឆ្នាំ កន្លងមក ធ្វើឲ្យនាង មិនអាចទទួល យកសំណើ ទាំងនោះបាន។

សំណើពីរបី លើកកន្លងមក ធ្វើឲ្យនាង មានការ សោកស្តាយ យ៉ាងខ្លាំង។ ទោះជាបី ជាយ៉ាងណា បន្ទាប់ពីបញ្ចប់ ការសិក្សា និងមិន បានចេញ ទៅហ្វឹកហាត់ ក្រៅប្រទេស ក៏ដូចជា មិនសូវមាន កម្មវិធីប្រកួតច្រើន ក្នុងរយៈពេល នេះបាន ជំរុញឲ្យនាង ចង់ប្រឡូក ចូលសិល្បៈ និង ពិចារណា ជុំវិញសំណើ របស់ផលិតករ ភាពយន្ត។

វិទីនី និយាយថា ៖«តាមពិត ឱកាសមាន ច្រើនដែល គេទាក់ទង ថតខ្សែភាពយន្ត។ ឲ្យខ្ញុំថត ដូចជាតួប៉ូលិស ឬតួបាញ់បោះ លោតពីលើឡាន អីជាដើម តែចំណាយ ពេល៣ខែ ដើម្បីទៅថត នៅតាមដងភ្នំ ក្រវាញ។

អីចឹងខ្ញុំ បដិសេធ ម្តងហើយ ហើយលើកទីពីរ ក៏គេ ហៅទៀត។ កាលហ្នឹង ខ្ញុំជាប់រៀន រៀនគ្រូ កីឡាព្រឹកល្ងាច។ មកក្រោយទៀត ខ្ញុំជាប់ហាត់ នៅថៃ អីចឹងទៅ ខ្ញុំពិតជា សោកស្តាយដែល បាត់បង់ឱកាស ពីព្រោះខ្ញុំ គិតថា ខ្ញុំមិនមែន ជាមនុស្ស ដែលមាន សមត្ថភាព ឬសម្រស់ ស្រស់ស្អាត ដែលអាច លេងកុន ឈុតស្នេហា ផ្អែមល្ហែមអីទេ តែខ្ញុំគិតថា បើសិនជា ខ្ញុំសម្ដែង លក្ខណៈវ៉ៃដំ ទាត់ធាក់ ឬក៏ជារឿង អីដែល ទាក់ទងជាមួយ ទឹកណាបង។

ខ្ញុំគិតថា សមត្ថភាព ខ្ញុំមាន ហើយសប្បាយ ចិត្តនឹងធ្វើ។ ខ្ញុំអត់សូវខ្លាចទេ។ ខ្ញុំចូលចិត្ត ខាងហ្នឹង។ ខ្ញុំមានពេល វេលាអាចធ្វើ បានខ្លះៗ ហើយបង។ បើមានក្រុមហ៊ុន ណាទាក់ទង ខ្ញុំនឹងគិត ពិចារណា ថាតើ ឈុតឆាក ហ្នឹងខ្ញុំអាច ធ្វើបានអត់? ខ្ញុំនឹងសម្រេចធ្វើ»។

ដកស្រង់ពី៖ Sabay