បណ្តាញសង្គម

គ្រូ​ A.C. Milan ថា Bonucci និង Ramos គឺ​ជា​ខ្សែ​ការពារ​កណ្ដាល​ខ្លាំង​ជាង​គេ​លើ​លោក

អ្នកចាត់ការ A.C. Milan លោក Vincenzo Montella រីករាយធ្វើការ ជាមួយ កីឡាករថ្មី Leonardo Bonucci និងបាន ប្រៀបធៀប កីឡាករ រូបនេះជា ខ្សែការពារ កណ្ដាលល្អជាងគេ លើលោក ជាមួយ Sergio Ramos។

ខ្សែការពារ កណ្ដាលអ៊ីតាលី Bonucci វ័យ៣០ឆ្នាំ បានធ្វើការ ផ្ទេរមកកាន់ កីឡដ្ឋាន San Siro បន្ទាប់ពី ចាកចេញពី ក្រុមជើងឯក Serie A Juventus ក្នុងតម្លៃខ្លួន ៣៥លានផោន ជាមួយ កិច្ចសន្យា៥ឆ្នាំ។ កីឡាករ សម្បូរ បទពិសោធន៍ រូបនេះជា កីឡាករ ចុងក្រោយគេ បង្អស់មកដល់ ទីក្រុង Milan បន្ទាប់ពីក្លឹប បានទិញកី ឡាករជាច្រើន ក្រោមការ វិនិយោគ របស់ប្រធានក្លឹប សញ្ជាតិចិន Li Yonghong។

អ្នកចាត់ការ Montella មានក្ដីរំភើប ជាខ្លាំង ដែលបាន ដឹកនាំ កីឡាករធ្លាប់ ឈ្នះពាន Serie A ៨រដូវកាល។ អំឡុងពេល ដំណើរទេស ចរណ៍របស់ Milan នៅអាស៊ី Montella បាននិយាយថា៖ " Bonucci គឺជាកីឡាករ មានបទពិសោធន៍ ក្រាស់ក្រែល នៅអន្តរជាតិ។

តាមរយៈ បច្ចេកទេស ខ្ញុំគិតថា គេនិង Sergio Ramosគឺជា ខ្សែការពារ កណ្ដាល ខ្លាំងជាងគេ លើលោក។ ក្រៅពី Bonucci ឆ្នាំនេះ A.C. Milan បានចំណាយ ប្រាក់យ៉ាងច្រើន ទិញកីឡាករ ល្អថ្មីៗចូល ដូចជា Andre Silva, Ricardo Rodriguez, Hakan Calhanoglu, Andrea Conti, Franck Kessie, Fabio Borini និង Mateo Musacchioជាដើម៕

ដកស្រង់ពី៖ Sabay