Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាករ Muangthong ​ស៊ុត​៣​គ្រាប់​ម្នាក់​ឯង​យប់មិញ ​ប្រៀបធៀប​១០​នាក់​ដំបូងនិង ១០នាក់ចុងក្រោយរបស់កម្ពុជា

  • បោះពុម្ព

ខ្សែប្រយុទ្ធ Leandro Assumpcao ដែលរកបាន៣គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ៤-០ លើក្រុម Cambodia All Stars កាលពីយប់មិញនេះ បាននិយាយថាក្រុមឈុតទី២ដែលចូលលេងគឺល្អជាងឈុតដំបូងសម្រាប់ក្រុមតំណាងកម្ពុជា។

Cambodia All Stars ដាក់កីឡាករឱ្យចូលលេងបានទាំងអស់គ្នា ពោលគឺចាប់ផ្ដើមដំបូងមានកីឡាករបរទេសនិងខ្មែរខ្លះ ប៉ុន្តែក្រោយពីគេស៊ីបាន៣គ្រាប់ហើយ លោក Leonardo Vitorino បានធ្វើការផ្លាស់ប្ដូរកីឡាករដល់ទៅ១០នាក់ចេញ ដើម្បីដាក់កីឡាករថ្មីចូល។

កីឡាករចំណូលថ្មីទាំង១០នាក់នោះហើយ បានធ្វើឱ្យក្រុម SCG Muangthong United ពិបាកក្នុងការគ្រប់គ្រងបាល់បន្ដិច ព្រោះពួកគេមានចង្វាក់លេងលឿន ខុសពីក្រុមឈុតទី១។ទាក់ទងទៅនឹងការផ្លាស់ប្ដូរនេះដែរ ខ្សែប្រយុទ្ធ Leandro បានបង្ហាញចំណាប់អារម្មណ៍ក្រោយប្រកួតថា៖ “ក្រុមកីឡាករកម្ពុជា មានសមត្ថភាពទាំងអស់ ពួកគេលេងបានល្អ។

ប៉ុន្តែសម្រាប់ខ្ញុំវិញ គឺក្រុមចូលលេងលើកទី២ ល្អជាងលើកទី១ ព្រោះពួកគេមានការដណ្ដើមបាល់លឿន”។ចំពោះលោក Leonardo វិញ បានប្រាប់មូលហេតុដែលធ្វើការផ្លាស់ប្ដូរកីឡាករច្រើនយ៉ាងនេះថាមកពីលោកចង់ឃើញកីឡាករកម្ពុជាដែលត្រូវចូលលេងពាន U23 នាថ្ងៃ១៩ខាងមុខនេះ បានបង្ហាញសមត្ថភាព។

លោក មិនគិតត្រឹមប្រកួតមិត្តភាពមួយនេះទេ ប៉ុន្តែលោកគិតដល់ប្រកួតផ្លូវការ 2018 AFC U-23 Championship qualification ដោយកម្ពុជាស្ថិតក្នុងពូលជាមួយក្រុមខ្លាំងៗដូចជា U23 ជប៉ុន ចិន និងហ្វីលីពីន។ ក្រុម Cambodia All Stars កាលពីយប់មិញ បានបរាជ័យក្រោមថ្វីជើងរបស់ក្រុម SCG Muangthong United ក្នុងលទ្ធផល ៤-០ ដោយកីឡាករ Leandro Assumpcao រកបាន៣គ្រាប់និងកីឡាករ Ratchapol ១គ្រាប់៕

ដកស្រង់ពី៖ Sabay