បណ្តាញសង្គម

Sturridge បដិសេធ​លុយ​ធំ​ទៅ​ចិន សុខ​ចិត្ត​នៅ​ Liverpool

Daniel Sturridge បានបដិសេធ ប្រាក់ដ៏ សន្ធឹកសន្ធាប់ ក្នុងការផ្ទេរ នៅកាន់ក្លឹប Beijing Guoan ក្នុងក្របខ័ណ្ឌ Chinese Super League។

យោងតាម Mirror លោក Roger Schmidt អតីត អ្នកចាត់ការក្លឹប Bayer Leverkusen បច្ចុប្បន្ន ដឹកនាំក្លឹប Beijing Guoan បានព្យាយាម អូសទាញ Sturridge ឲ្យចូលរួម ជាមួយក្លឹប មុនពេល Chinese Super League បិទទ្វារ ដោះដូរ កីឡាករ នៅថ្ងៃសុក្រនេះ។

យ៉ាងណាក្ដី កីឡាករវ័យ ២៧ឆ្នាំ បានតបទៅ ក្លឹបចិនវិញថា គេមិនមាន ចំណាប់អារម្មណ៍ ទៅលេងនៅ ទីនោះទេ ហើយជំនួស មកវិញគេ ចង់នៅនិង បន្តការ ប្រឹងប្រែង នៅកីឡដ្ឋាន Anfield។

អនាគតរបស់ Sturridge ត្រូវបាន ចោទសួរ ជារឿយៗ ចាប់តាំង ពីរបួសនិង ការលេង មិនសូវស៊ីចង្វាក់ ក្រោមប្រព័ន្ធ ដឹកនាំ របស់លោក Jurgen Klopp។ តែទោះ មិនសូវបាន ចូលលេង កីឡាករ អង់គ្លេស រូបនេះនៅ តែមិនចង់ ចាកចេញពី Liverpool ទៅរកទ្រនំ ថ្មីឡើយ៕

ដកស្រង់ពី៖ Sabay