Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mourinho ចង់​ដើរ​តាម​គន្លង Ferguson និង​ចង់​នៅ Man Utd ឲ្យ​បាន​១៥​ឆ្នាំ​ទៀត

  • បោះពុម្ព

លោក Jose Mourinho ប្រាប់ពី បំណងប្រាថ្នា ចង់នៅ ដឹកនាំ Manchester United ឲ្យបាន ១៥ឆ្នាំ តទៅមុខទៀត និងជឿជាក់ ថាអាចដើរ តាមដានរបស់ Alex Ferguson។

អ្នកចាត់ការ ព័រទុយហ្គាល់ រូបនេះបាន មកដល់ទឹកដី Old Trafford កាលពីរដូវ កាលមុន និងបានជួយ ក្រុមឈ្នះពាន៣ រួមមាន Europa League, EFL Cup និង Community Shield ក្នុងរដូវកាលដំបូង។

បុរសវ័យ ៥៤ឆ្នាំមាន មហិច្ឆតា ចង់នៅ Man Utd ឲ្យបានយូរ ជាពិសេស ផ្ដោតលើការ ឈ្នះពាន។ និយាយប្រាប់ ESPN FC លោក Mourinho ថា៖ "ខ្ញុំត្រៀមខ្លួន រួចរាល់ សម្រាប់ការងារនេះ។ ខ្ញុំត្រៀម រួចរាល់ សម្រាប់១៥ឆ្នាំ ទៅមុខទៀតនៅ Old Trafford។

ខ្ញុំអាចនិយាយ បានថា វាពិតជាពិបាក ព្រោះតែ សម្ពាធជុំវិញ ការងាររបស់ ពួកយើង។ អ្នកគ្រប់គ្នា តែងដាក់សម្ពាធ លើអ្នកចាត់ការ ដូច្នេះពួក យើងត្រូវប្រឹង ធ្វើយ៉ាងណា ដើម្បីឈ្នះ ប៉ុន្តែ ការចង់ ឈ្នះពានរាល់ឆ្នាំ វាពិតជា ពិបាកណាស់"។ Mourinho បន្ថែមទៀតថា អាជីព ដឹកនាំបែប Sir Alex គឺមានតែ មួយគត់។ លោកគិតថា ពិបាកដើរ តាមណាស់ តែយ៉ាងណាចិត្ត នៅតែចង់ ធ្វើតាម៕ 

ដកស្រង់ពី៖ Sabay