Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡៅ​ ស៊ីណាត៖​ ទុក​ចិត្ត​ប្អូន​ប្រុស​ខ្លួន​យក​មេដាយ​បាន​នៅ​ស៊ីហ្គេម

  • បោះពុម្ព

អតីត កីឡាករ មានកេរ្តិ៍ឈ្មោះ ល្បីនិងជា អ្នកប្រដាល់ ដោយបច្ចេកទេស ឡៅ ស៊ីណាត សម្រាប់ស៊ីហ្គេម ឆ្នាំ២០១៧ នៅប្រទេស ម៉ាឡេស៊ី ខាងមុខនេះ គឺជឿជាក់ លើប្អូនប្រុស របស់ខ្លួន ឡៅ ចិត្រា ថានឹង យកមេដាយ ជូនកម្ពុជា បាន។

ឡៅ ស៊ីណាត បានឲ្យដឹងថា លោកពិតជា ជឿជាក់ និងទុកចិត្ត លើកីឡាករ ឡៅ ចិត្រា ព្រោះពេល បច្ចុប្បន្ន នេះគេ កំពុងឡើង កូដខ្លាំង ស្របពេល ដែលការ តាំងចិត្ត និងការ ខិតខំប្រឹងហ្វឹក ហាត់របស់ គេព្យាយាម ជាប្រចាំតែម្ដង។

តាមរយៈប៉ុន្មាន ប្រកួតចុងក្រោយ របស់គេ គឺធ្វើបានល្អ ទទួលបាន ជ័យជម្នះ ជានិច្ច មិនថាប្រកួត មិត្តភាព អន្តរជាតិ ឬប្រកួត ម៉ារ៉ាតុង នោះទេ។ ចៅក្រមនៅ សង្វៀនបាយ័ន រូបនេះបន្តថា ប្អូនប្រុស ម្នាក់នេះគេ ប្រកួតមិនដែល ប្រណីដៃឲ្យ ដៃគូនោះទេ ពេលឮសូរ ជួងភ្លាមគឺ គេ(ចិត្រា)ចូលវ៉ៃ រហូតចប់ទឹក ឬផ្ដួលដៃ គូដល់សន្លប់ តែម្ដង។

បើនិយាយ ពីស្នៀតប្រយុទ្ធ ចិត្រា គឺចេញបាន ទាំងអស់ មិនថា កណ្ដាប់ដៃ ជង្គង់ កែង ទាត់ និងធាក់នោះទេ គេអាចប្រើ បានទាំងព្រម។ ស៊ីណាត បន្ថែមទៀតថា ចិត្រា ក៏នៅមានចំណុច ដែលត្រូវ បំពេញបន្ថែម ទៀតដែរ គឺគេនៅ ខ្ចីមានន័យថា នៅក្មេងហើយ ទើបប្រឡូក បានប៉ុន្មានឆ្នាំទេ ដូច្នេះត្រូវ ហាត់ឲ្យរឹងខ្លាំង ជាងនេះទៀត កម្លាំងដៃ កម្លាំងជើងនៅស្រាលបន្តិច បើហាត់ឲ្យ មានទម្ងន់ ជាងនេះ បន្តិចទៀត រឹតតែងាយ ផ្ដួលដៃគូ តែម្ដង។

ឡៅ ស៊ីណាត បច្ចុប្បន្ន នេះជាចៅក្រម និងជា អាជ្ញាកណ្ដាល នៅស្ថានីយ ទូរទស្សន៍ បាយ័ន គេជាបង ប្រុសរបស់ កីឡាករ ឡៅ ចន្រ្ទា និង ឡៅ ចិត្រា។ សម្រាប់ស៊ីហ្គេម ឆ្នាំនៅប្រទេស ម៉ាឡេស៊ី ខែក្រោយនេះ ប្អូនប្រុស របស់គេ ឡៅ ចិត្រា និងចេញទៅ ប្រកួតតំណាង ឲ្យកម្ពុជា ប្រជែងយក មេដាយនៅ ព្រឹត្តិការនេះ ហើយគេនឹង ប្រកួតក្នុង ប្រភេទទម្ងន់ ៥៧គីឡូក្រាម៕



ដកស្រង់ពី៖ Sabay