Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះ​យប់​មិញ ការ​ដោះដូរ Neymar ទៅ PSG ជា​ការ​ពិត​ឬ​យ៉ាងណា?

  • បោះពុម្ព

សារព័ត៌មាន ប្រេស៊ីល  មួយបាន ចុះផ្សាយ កាលពីយប់មិញថា Neymar បានយល់ព្រម សំណើផ្ទេរ ទៅកាន់ ក្រុមអ្នកមាន Paris Saint-Germain ខណៈក្រុម បារាំង មួយនេះ ហ៊ានចំណាយប្រាក់ ២២២លានអឺរ៉ូ ដើម្បីទិញផ្ដាច់កុងត្រា។

ទាក់ទិន នឹងបញ្ហានេះ Neymar បានចេញមក និយាយឲ្យ ដាច់ស្រឡះថា គេរីករាយ ជាមួយ Barcelona និងគ្មានការ យល់ព្រម ផ្ទេរទៅ PSG អ្វីទេ។ "កាលពី រដូវកាល មុនគឺជា រដូវកាលដ៏អស្ចារ្យ មួយរបស់ ខ្ញុំនៅ Barcelona។ ខ្ញុំមានការ ប្រែប្រួល ច្រើនពេល មកដល់ទីក្រុង និងក្លឹបមួយនេះ ហើយខ្ញុំសប្បាយ នៅទីនេះ។ សម្ដីកីឡាករ ប្រេស៊ីលវ័យ ២៥ឆ្នាំប្រាប់ Goal។

ចំណែកឯ ខាងក្លឹបវិញ Barcelona បានថ្លែងថា ពួកគេមាន ទំនុកចិត្ត Neymar គ្មានគោល បំណងចង់ ចេញក្លឹបឡើយ ហើយក្លឹប ក៏គ្មានចិត្ត ចង់លក់គេដែរ។ Paris Saint-Germain ចង់បាន Neymar ជាយូរ មកហើយ ស្របពេល ពួកគេចង់ បានកីឡាក រប្រេស៊ីលរូបនេះ កាន់តែខ្លាំង នៅរដូវកាលនេះ ដើម្បីបាន ចាប់ដៃគូជាមួយ Dani Alves ដែលទើប តែទិញបាន៕

ដកស្រង់ពី៖ Sabay