បណ្តាញសង្គម

Lucas ចុះ​កុងត្រា​​ជាមួយ​ Lazio ផ្ដាច់​ចំណង​១០​ឆ្នាំ​ជាមួយ​ Liverpool

Lucas Leiva បានចាកចេញពី Liverpool នឹងសម្រេចចុះ កុងត្រាលេងជាមួយ Lazio ក្នុងតម្លៃ ផ្ទេរ៥លាន ផោន។

ខ្សែបម្រើ វ័យ៣០ឆ្នាំ គឺជាកីឡាករ លេងនៅ Liverpool យូរបំផុត ចុងក្រោយ គេដែលបាន ចូលរួម ជាមួយក្លឹប តាំងពីឆ្នាំ២០០៧ ជំនាន់លោក Rafael Benitez។ Lucas បានចាកចេញ ពីក្លឹប នៃប្រទេសកំណើត Gremio ក្នុងវ័យ ២០ឆ្នាំ ហើយនៅ Liverpool រូបគេលេង បាន៣៤៥ប្រកួត ក្នុងនោះ២៤៧ ប្រកួតលេង នៅក្របខ័ណ្ឌ Premier League។

កីឡាករ សញ្ជាតិប្រេស៊ីល នឹងទៅលេង ជំនួសដំណែង Lucas Biglia ដែលចាកចេញពី Lazio ទៅចូលរួមជាមួយ AC Milan។ ក្លឹប Lazio បញ្ចប់នៅចំណាត់ ថ្នាក់លេខ៥ នៅ Serie A កាលពីរដូវកាលមុន ធ្វើឲ្យពួកគេ បានកៅអីមួយ នៅពាន Europa League ក្រោមការ ដឹកនាំ របស់លោក Simone Inzaghi៕

ដកស្រង់ពី៖ Sabay