បណ្តាញសង្គម

គ្រូ​ជប៉ុន​ថា​ប៉ះ​កម្ពុជា​ពិបាក​ ប៉ុន្តែ​នឹង​ប្រឹង​ឲ្យ​អស់​ពី​ចិត្ត​ដើម្បី​​លេង​ឲ្យ​ឈ្នះ

“យើងដឹងថាកម្ពុជាលេងល្អ ហើយនឹងបង្កផលលំបាកដល់យើង ប៉ុន្តែយើងនឹងប្រឹងប្រែងដើម្បីប្រកួតយកជ័យជម្នះ” ។

សម្ដីលោក Uchiyama Atsushi គ្រូបង្វឹករបស់ក្រុម U20 ជប៉ុន។ជប៉ុនជាក្រុមមិននិយាយអូតតាំងពីដើម ដោយលោក Uchiyama Atsushi តែងតែអះអាងថាក្រុមរបស់ខ្លួនអាចនឹងពិបាកយកឈ្នះក្នុងការប្រកួតពានរង្វាន់ 2018 AFC U23 Championship។

យ៉ាងណាមិញ បើមើលទៅលើលទ្ធផលវិញ បើកឆាកដំបូង ក្រុម U20 ជប៉ុន អាចយកឈ្នះក្រុម U23 ហ្វីលីពីនដល់ទៅ ៨-០ ទៅហើយ ខណៈដែលខាងហ្វីលីពីនឯណោះ សឹងតែរកឱកាសស៊ុតសឹងមិនបាន។ត្បិតតែឈ្នះយ៉ាងនេះមែន ប៉ុន្តែគ្រូបង្វឹកពូកែលេងទឹកមុខខាងលើ និយាយក្រោយចប់ការប្រកួតថាប៉ះកម្ពុជានៅថ្ងៃស្អែកនៅតែពិបាកយកឈ្នះដដែល ព្រោះកម្ពុជាជាក្រុមម្ចាស់ផ្ទះ។

លោក Uchiyama បន្ថែមថាកម្ពុជាលេងបានល្អមែនទែន ព្រោះលេងដោយមានទំនុកនិងសកម្មភាពប្រយុទ្ធពួកគេក៏ល្អដែរ អាចនឹងបង្កគ្រោះថ្នាក់ដល់ក្រុមជប៉ុនបាន។ក្រុម U20 ជប៉ុនមាន៣ពិន្ទុពេញ ដោយឈ្នះហ្វីលីពីនកាលពីល្ងាចម្សិលមិញ ខណៈដែលប្រកួតទី២របស់ពួកគេនឹងត្រូវប៉ះ U23 កម្ពុជានៅថ្ងៃស្អែកវេលាម៉ោង៦:៣០នាទី មុនពេលប្រកួតចុងក្រោយតទល់ U23 របស់ប្រទេសចិន៕

ដកស្រង់ពី៖ Sabay