បណ្តាញសង្គម

Atl Madrid មិន​ទាន់​ចង់​បាន Costa ពេល​នេះ​ទេ ព្រោះ​ហេតុផល​មួយ

ប្រធានក្លឹប Atletico Madrid លោក Enrique Cerezo បានចេញមកនិយាយបិទពាក្យលេចឭទាំងឡាយអំពី ក្លឹបចង់បាន Diego Costa វិញ ពីក្រុម Chelsea។

Costa បានបង្ហាញចេតនាចង់ត្រលប់ទៅអតីតក្លឹបចាស់វិញ Atletico Madrid ត្បិតបានជួយតោខៀវ Chelsea លើកពាន Premier League កាលពីរដូវកាលមុនក៏ដោយ។ កាលពីផ្ដើមសប្ដាហ៍ កីឡាករវ័យ២៨ឆ្នាំបានពាក់អាវ Atletico រាំលេងយ៉ាងរីករាយ អំឡុងពេលជប់លៀង និងបាននិយាយឌឺដងដាក់លោក Conte ទៀត។

ប៉ុន្តែលោក Cerezo បានចេញមកនិយាយថា កីឡាករអេស្ប៉ាញដើមកំណើតប្រេស៊ីលរូបនេះកំពុងស្ថិតនៅគម្លាតងាយនៃការចង់បានរបស់ក្លឹប ខណៈ Atletico ជាប់បម្រាមមិនឲ្យដោះដូរកីឡាករដល់ខែ មករា។ "Costa ពេលនេះជាកីឡាកររបស់ Chelsea អ្នកដឹងហើយថាពួកយើងមិនអាចនាំចូលកីឡាករបានក្នុងរយៈពេលវែង ដោយសារបម្រាម។ ប៉ុន្តែគេនឹងអាចត្រលប់មកអេស្ប៉ាញវិញនៅថ្ងៃណាមួយ។ Mardrid ជាកន្លែងល្អដែលគេគួរមក"៕

ដកស្រង់ពី៖ Sabay