Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Morata ប្រាប់​មូលហេតុ​រើស​យក​ Chelsea ហើយ​ចោល​ Man Utd

  • បោះពុម្ព

Alvaro Morata បានបង្ហើប ថាខ្លួន តែងតែ ស្រមៃលេង ឲ្យក្លឹប Chelsea បន្ទាប់ពី ព្រមព្រៀង លក្ខខណ្ឌ ផ្ទាល់ខ្លួន កាលពីថ្ងៃ ម្សិលមិញ។

ខ្សែប្រយុទ្ធ សញ្ជាតិអេស្ប៉ាញ ត្រូវរំពឹងថា នឹងចុះហត្ថលេខា ជាមួយ Manchester United បន្ទាប់ពី ក្លឹបបិសាចក្រហម បរាជ័យ ក្នុងការនាំយក Antoine Griezmann តែយ៉ាងណា ក៏ដោយទីបំផុត Morata បែរជាមក Chelsea ទៅវិញ ក្រោយពេល United ទិញបាន Lukaku ក្នុងតម្លៃ ៧៥លានផោន។

មូលហេតុ សំខាន់បំផុត មួយដែល កីឡាករវ័យ ២៤ឆ្នាំជ្រើសយក Chelsea ហើយចោល Man Utd ត្រូវសាមី ខ្លួនអះអាង ថាដោយសារ អ្នកចាត់ការទូទៅ Antonio Conte។ "ថ្ងៃស្អែក ខ្ញុំនឹងក្លាយជា សមាជិក Chelsea ជាក្លឹបដែល តែងតែ ចង់បានរូបខ្ញុំ។ Conte គឺជាបុគ្គល សំខាន់នៅ ពីក្រោយការ សម្រេចចិត្តមក Chelsea”។ គួររម្លឹកថា Conte គឺជាអតីត អ្នកចាត់ការ ទូទៅ Juventus ស្របពេលដែល Morata ក៏ធ្លាប់ជា កីឡាករ នៅទីនោះដែរ៕

ដកស្រង់ពី៖ Sabay