Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផល​ សោភ័ណ្ឌ៖​ ដៃ​គូ​គ្រប់​​ប្រទេស​សុទ្ធ​ជា​ឧបសគ្គ​​ធំ​នៅ​ស៊ីហ្គេម​

  • បោះពុម្ព

អ្នកប្រដាល់ ល្បីឈ្មោះ របស់កម្ពុជា ផល សោភ័ណ្ឌ បានទទួល ស្គាល់ដៃគូ ទាំងអស់ មកពីបណ្តា ប្រទេសដែល ចូលរួមប្រកួត កីឡាស៊ីហ្គេម សុទ្ធតែជា ឧបសគ្គ ធំសម្រាប់ខ្លួន។

ផល សោភ័ណ្ឌ ប្រាប់ឲ្យដឹងថា ធម្មតា ព្រឹត្តិការណ៍ធំ កីឡាករម្នាក់ៗ តំណាងឲ្យ ប្រទេសនីមួយៗ សុទ្ធតែចង់ បានមេដាយ ជូនប្រទេសជាតិ របស់ខ្លួន ដូច្នេះមុន នឹងគេដាក់ កីឡាករមកប្រកួត គេជ្រើសរើស សុទ្ធតែ ជាជើងខ្លាំង ជួរមុខ។

ការខិតខំ ហ្វឹកហាត់ ទើបជាគន្លឹះ តែមួយ សម្រាប់រូបគេ និងប្រុងប្រយ័ត្ន គ្រប់ពេល វេលារាល់ ការប្រកួត។ កីឡាករ មកពីក្លឹប តាឡីដំរី មានរិទ្ធិ រូបនេះបន្តថា បើនិយាយ ពីក្ដីសង្ឃឹម គឺគេតែងតែ មានលើខ្លួន ឯងជានិច្ច ប៉ុន្តែមិន ច្រើនទេ គឺសង្ឃឹម ត្រឹមតែ៥០%។ ទុក៥០% ទៀតលើ ស្ថានភាព ជាក់ស្ដែង ពេលប្រកួត។

សម្រាប់ការ ចេញទៅ ហ្វឹកហាត់ នៅប្រទេសថៃនេះ គឺផ្ដោតលើ តិចនិក ប្រកួតខ្លាំង និងហាត់យក កម្លាំងស៊ុហ្វ ត្រៀមប្រកួតស៊ីហ្គេម។ ការហ្វឹកហាត់ នៅប្រទេស ថៃ១ខែនេះ រូបគេនឹងខិតខំ  រៀនតិចនិក ល្អៗ។

ផល សោភ័ណ្ឌ ដែលជា អ្នកប្រដាល់ ល្បីឈ្មោះ ខាងប្រដាល់គុនខ្មែរ បានជាប់ជម្រើស ជាតិប្រដាល់សកល។ រូបគេនឹង ប្រកួតក្នុង ប្រភេទទម្ងន់ ៦៤គីឡូក្រាម នៅស៊ីហ្គេម ខែសីហា ២០១៧ នៅប្រទេស ម៉ាឡេស៊ី ខាងមុខនេះ។

បច្ចុប្បន្ននេះ ផល សោភ័ណ្ឌ, ពេជ្រ ម្ទេសខ្មាំង និង ហ្វីលីក កំពុង ហ្វឹកហាត់ នៅប្រទេសថៃ ១ខែ៕




ដកស្រង់ពី៖ Sabay