បណ្តាញសង្គម

Mike Tyson៖ McGregor នឹង​ស្លាប់​ក្រោម​កណ្ដាប់​ដៃ​របស់ Floyd

អតីតកំពូល អ្នកប្រដាល់ ទម្ងន់ធ្ងន់ Mike Tyson បានបញ្ចេញ មតិមកថា កីឡាករ ក្បាច់គុន ចម្រុះ Conor McGregor នឹងស្លាប់ ក្នុងការ ប្រកួត ប្រដាល់សកល នៅពេល ខាងមុខ ជាមួយជើងខ្លាំង Floyd Mayweather។

McGregor និង Mayweather ត្រូវជួបគ្នានៅថ្ងៃទី ២៦ ខែ សីហា ខាងមុខនេះ ប៉ុន្តែ Tyson បានយល់ថា អ្នកវាយ ក្នុងទ្រុង សញ្ជាតិអៀរឡង់ មិនអាចមាន ឱកាសឈ្នះទេ ព្រោះលក្ខខ័ណ្ឌ វាយខុសគ្នា។ និយាយក្នុងកិច្ច សម្ភាសន៍មួយ អ្នកប្រដាល់ គីឡូយក្ស Tyson បានលើកឡើងថា លោកគិតថា McGregor បានសាងកំហុស ដ៏ធំមួយ ក្នុងការ យល់ព្រមវាយ ជាមួយ Floyd ដែលប្រកួត ៤៩មិនដែលចាញ់ និងជាកីឡាករគេ ចាត់ថ្នាក់ មានកម្រិតខ្ពស់ ក្នុងអាជីព ប្រដាល់សកល។

“McGregor នឹងស្លាប់ក្នុង ការប្រដាល់ សកល។ ខ្ញុំពិតជាហួសចិត្ត ព្រោះខ្ញុំគិតថា ពួកគេគួរ តែប្រើច្បាប់ ប្រកួត MMA ក្នុងការប្រកួត សកលនេះ ប្រសិនចង់ឲ្យ McGregor ឈ្នះ។ យ៉ាងណា ប្រកួតខាងមុខ ខ្ញុំគិតថា McGregor នឹងសន្លប់ ព្រោះគេ មិនអាចទាត់ ឱប ដួច MMA បានទេ"៕

ដកស្រង់ពី៖ Sabay