Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Man City ទិញ​ Mendy ក្នុង​តម្លៃ​កំណត់ត្រា​ខ្សែ​ការពារ​ថ្លៃ​បំផុត

  • បោះពុម្ព

Benjamin Mendy បានផ្ទេរ ដោយជោគជ័យពី Monaco ទៅ Manchester City ក្នុងតម្លៃ ៥២លានផោន ជាកំណត់ត្រា ខ្សែការពារ ថ្លៃបំផុត ក្នុងពិភពលោក។

ខ្សែការពារ ឆ្វេងវ័យ២៣ឆ្នាំ បានចុះ កុងត្រា រយៈពេល៥ឆ្នាំ ក្លាយជា សមាជិកទី៥ របស់លោក Pep Guardiola ហើយធ្វើ ឲ្យក្រុម អ្នកមានមួយនេះ ចាយអស់ជាង ២០០លានផោន ហើយនៅអំឡុង ទីផ្សារ ដោះដូរកីឡាករ បើករដូវកាល ២០១៧-១៨។

កីឡាករ សញ្ជាតិបារាំង លេងបាន ៣៤ប្រកួតឲ្យ Monaco ហើយជួយក្រុម ឈ្នះជើងឯក Ligue 1 លើកដំបូង ក្នុងរយៈពេល ១៧ឆ្នាំ។ City ចាយលុង ឥតសំចៃ ដៃក្នុងការ ទិញតារា ឆ្នើមៗ មកជួយក្រុម ក្នុងនោះមានដូចជា Kyle Walker តម្លៃ ៤៥លានផោន, Bernardo Silva តម្លៃ៤៣ លានផោន, អ្នកចាំទី Ederson Moraes ៣៥លានផោន និងខ្សែ ការពារ Danilo តម្លៃ២៦,៥លានផោន៕

ដកស្រង់ពី៖ Sabay