បណ្តាញសង្គម

សុខ សំណាង សន្យា​ថា នឹង​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំង​ជាង​នេះ​បន្ថែម​ទៀត

អ្នករកគ្រាប់បាល់ជូន U23 កម្ពុជាមួយគ្រាប់ សុខ សំណាង ដើម្បីយកឈ្នះ U23 ហ្វីលីពីន ១-០ កាលពីពេលថ្មីៗ បង្ហើបថា ទម្រង់លេងក្នុងក្រុមទាំងមូលត្រូវការ ការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យទម្រង់លេងមានការឈានឡើង។

ខ្សែប្រយុទ្ធរូបនេះបានឲ្យដឹងថា ជាការពិតការប្រកួតទល់ ហ្វីលីពីន ក្រុមទាំងមូលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរកគ្រាប់បាល់ ពិសេសធ្វើយ៉ាងណាជួយកម្ពុជាឲ្យបានឡើងទៅវគ្គបន្ត។ ប៉ុន្តែដោយសារពួកគេមិនអាចធ្វើបាន ហេតុដូចនេះអ្វីគ្រប់យ៉ាងត្រូវតែរង់ចាំឲ្យកម្ពុជាមានសមត្ថភាពខ្លាំងជាងនេះ។

កីឡាកររូបនេះបន្ថែមថា រូបគេនិងសមាជិកសន្យាថា នឹងប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ទាំងការហ្វឹកហាត់នាការប្រកួតពានរង្វាន់លើកក្រោយទៀត ដើម្បីជួយជាតិបានឡើងទៅវគ្គបន្ទាប់ៗ។ U23 កម្ពុជាធ្លាក់ត្រឹមវគ្គជម្រុះតាមពូល J នៃពានរង្វាន់ 2018 AFC U-23 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយមាន ៤ពិន្ទុដោយ ៣ប្រកួតចាញ់ U23 ជប៉ុន ២-០ ស្មើ U23 ចិន ០-០ និងឈ្នះ U23 ហ្វីលីពីន១-០៕

ដកស្រង់ពី៖ Sabay