Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Lukaku ខ្សឹប​ប្រាប់​ Bale ឲ្យ​ទៅ​ Manchester United?

  • បោះពុម្ព

Gareth Bale បានបង្ហាញខ្លួន ជាជម្រើសដំបូង ក្នុងការប្រកួត ពានមិត្តភាព International Champions Cup ដែល Real Madrid ចាញ់ Manchester United កាលពីពេល កន្លងទៅ។

ក្នុងការ ប្រកួតនោះ អ្នកសារព័ត៌មាន បានចាប់អារម្មណ៍ ការនិយាយគ្នា បែបស្ងាត់ៗ រវាង Bale និងសមាជិកថ្មី ក្រុមបិសាចក្រហម Romelu Lukaku ដែលធ្វើឲ្យ កើតមានពាក្យ ចចាមអារ៉ាមថា Lukaku បានបញ្ចុះបញ្ចូល តារាឆ្នើម Real Madrid ឲ្យទៅចូលរួម ជាមួយក្លឹបរ បស់ខ្លួន។

យ៉ាងណា ក៏ដោយ ខ្សែប្រយុទ្ធ សញ្ជាតិវែល បានបដិសេធ រឿងរ៉ាវ មិនពិតខាងលើ ហើយបាន និយាយថា ខ្លួនគ្រាន់តែជូនពរ Lukaku ជោគជ័យនៅ United។ "ខ្ញុំគ្រាន់តែ ជូនពររូបគេ ឲ្យសំណាងល្អនៅ Man Utd ប៉ុណ្ណោះ។ Lukaku លេងនៅ Premier League យូរមកហើយ ដូច្នេះខ្ញុំ ជឿជាក់ថា គេនឹងធ្វើ បានល្អជាមួយ ក្លឹបថ្មី"៕

ដកស្រង់ពី៖ Sabay