បណ្តាញសង្គម

ហេតុ​ផល​សំខាន់ ​ស្រាបៀរ​អង្គរ​គាំទ្រ​ NOCC ​ទៅ​ស៊ីហ្គេម​ឆ្នាំ​នេះ

ក្រុមហ៊ុន ស្រាបៀរអង្គរ បានចូលរួម ជួយគាំទ្រ ដល់គណកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ក្នុងនាំ កីឡាករជម្រើសជាតិ គ្រប់ប្រភេទ កីឡាទាំងអស់ ទៅចូលរួម ប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំនេះ នៅប្រទេស ម៉ាឡេស៊ី។

ចំពោះមូលហេតុដែលធ្វើឱ្យក្រុមហ៊ុនស្រាបៀរមួយនេះ សម្រេចជួយយ៉ាងនេះគឺដោយសារតែពួកគេជឿជាក់ថានេះជាចំណែកមួយក្នុងការជួយដល់កីឡាក្នុងប្រទេសកម្ពុជា។ វាជាឱកាសល្អមួយសម្រាប់កម្ពុជាក្នុងការបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ និងជាកម្លាំងចិត្តមួយផ្ដល់ដល់កីឡាករ កីឡាការិនី កម្ពុជាទាំងអស់ឱ្យប្រឹងប្រែងអស់ពីសមត្ថភាព។

ក្រុមហ៊ុនស្រាបៀរអង្គរ ចង់ឃើញកម្ពុជាទទួលបានជោគជ័យ និងអត្តពលិកទាំងអស់ចាត់ទុកខ្លួនជាមនុស្សសំខាន់ មនុស្សតំណាងប្រទេស ប្រកួតឱ្យអស់ពីចិត្ត ដើម្បីនាំកម្ពុជាទទួលបានភាពល្បីល្បាញលើឆាកអន្តរជាតិ។

ស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេស ម៉ាឡេស៊ី នេះ កម្ពុជាបញ្ជូន ២៤ប្រភេទកីឡាចូលរួមប្រជែងយកមេដាយ ហើយកីឡាករ កីឡាការិនីទាំងអស់នឹងត្រូវទៅមុនការប្រកួតចំនួន ២ថ្ងៃ និងវិលត្រលប់មកវិញ១ថ្ងៃបន្ទាប់ពីប្រកួតចប់។ ក្នុងប្រវត្តិប្រកួតកីឡាស៊ីហ្គេម ២៨ដងមកនេះ កម្ពុជាធ្លាប់ឈ្នះមេដាយទាំងអស់៣២៧មេដាយ ក្នុងនោះមាសបាន៤៧មេដាយ ប្រាក់៨៨មេដាយ និងសំរឹទ្ធិចំនួន១៩២មេដាយ៕

ដកស្រង់ពី៖ Sabay