Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាករ​៣​នាក់​និង​មនុស្ស​សំខាន់​ម្នាក់​​ជា​កត្តា​ជំរុញ Morata មក Chelsea

  • បោះពុម្ព

ក្នុងកិច្ច សម្ភាសន៍ ជាលើកដំបូង ចាប់តាំង ពីចូលរួម ជាមួយ Chelsea ក្នុងតម្លៃ ៧០លានផោន Alvaro Morata បានបង្ហាញ ភាពរីករាយ ព្រោះទីបំផុត បានបំពេញ ក្ដីស្រមៃ ធ្វើការ ជាមួយលោក Antonio Conte។

កីឡាករ អេស្ប៉ាញ វ័យក្មេង នឹងពាក់អាវ លេខ៩នៅ Stamford Bridge ហើយនឹង ត្រៀមបង្ហាញ ខ្លួនជាលើក ដំបូង នៅថ្ងៃអង្គារ នេះក្នុង ជំនួបរវាង Chelsea និង Bayern Munich នៅប្រទេស សិង្ហបុរី។ Morata ធ្លាប់បាន ចូលរួម ជាមួយ Juventus កាលពីរដូវ ក្ដៅឆ្នាំ២០១៤ ស្របពេល Conte កំពុងដឹកនាំ នៅទីនោះ។

តែធ្វើការ ជាមួយគ្នា បាន១ខែ Conte បានចេញទៅ ដឹកនាំ ជម្រើសជាតិ អ៊ីតាលីវិញ។ បែកគ្នា រយៈពេល៣ ឆ្នាំទីបំផុត អ្នកទាំងពីរ បានធ្វើការ ជាមួយគ្នាវិញ ហើយ Morata បាននិយាយ ក្នុងវិបសាយ របស់ក្លឹបថា៖ "ខ្ញុំដឹង Conte ចង់បាន ខ្ញុំកាលពី អតីតកាល ហើយខ្ញុំ ក៏ចង់ ធ្វើការ ជាមួយ លោកដែរ ទីបំផុត ពួកយើង នៅតែអាច ចាប់ដៃគ្នា ទាល់តែបាន។

ខ្ញុំពិតជា ចង់លេង ដើម្បី Chelsea និង Conte ណាស់ដើម្បី ឈ្នះទាំងអស់គ្នា។ ខ្ញុំដឹងពី ការងារ បច្ចេកទេស លេង និងប្រព័ន្ធ លេងរបស់គេ”។ ក្រៅពីអ្នក ចាត់ការ សញ្ជាតិអ៊ីតាលី វ័យ៤៧ នៅកីឡាករ Didier Drogba, Andriy Shevchenko និង Fernando Torres គឺជាកត្តា កម្លាំងចិត្ត ដ៏សំខាន់ មួយទៀត ដែលជំរុញឲ្យ Morata មក Chelsea។ កាលពី នៅក្មេង អតីត កីឡាករ Real Madrid រូបនេះតែងតែស្រមៃមក Chelsea ដោយសារ ឃើញការលេង របស់កីឡាករ៣រូបខាងលើ៕

ដកស្រង់ពី៖ Sabay