Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស៊ីហ្គេម​លើក​​នេះ​ ម៉ាឡេស៊ី​គម្រោង​ចំណាយ​​ប៉ុន្មាន​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ?

  • បោះពុម្ព

ព្រឹត្តិការណ៍ ប្រកួតស៊ីហ្គេម លើកទី២៩ ឆ្នាំនេះ នឹងរៀបចំ ឡើងក្នុង ទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ១៩ ខែ សីហា ដល់ ៣០ ខែ សីហា ឆ្នាំ ២០១៧ ដោយមាន ការប្រកួត ៣៨ប្រភេទ កីឡា។

នេះគឺជា លើកទី៦ ហើយ ដែលម៉ាឡេស៊ី ទទួលសិទ្ធិ រ៉ាប់រងជា ម្ចាស់ផ្ទះ ដោយលើក ដំបូង នៅឆ្នាំ១៩៦៥ បន្ទាប់មក ១៩៧១, ១៩៧៧, ១៩៨៩, ២០០១ និងចុងក្រោយ ឆ្នាំ២០១៧ នេះឯង។ ជាសំនួរតើលើកនេះម៉ាឡេស៊ី ត្រៀមកញ្ចប់ ទឹកប្រាក់ ប៉ុន្មានសម្រាប់ រៀបចំ ព្រឹត្តិការណ៍ ដ៏ធំក្នុង តំបន់ អាស៊ីអាគ្នេយ៍នេះ?

រដ្ឋមន្ត្រី កីឡារបស់ ម៉ាឡេស៊ីលោក Khairy Jamaluddin ជឿជាក់ថា ប្រទេសខ្លួន អាចចំណាយ ប្រមាណ៨០ លានរីងហ្គីត (១៨លានដុល្លារ) ក្នុងការ ធ្វើម្ចាស់ផ្ទះ ប៉ុន្តែនៅ ឆ្នាំ២០១៦ រដ្ឋមន្ត្រី រដ្ឋាភិបាលថា ប្រហែលជា ត្រូវចាយ ៥០០លានរីងហ្គីត។

តាមតួលេខ ថ្មីឆ្នាំ២០១៧ ប្រកាសដោយ នាយករដ្ឋមន្ត្រី ប្រទេស ម៉ាឡេស៊ីថា ពួកគេនឹង ចំណាយ៤៥០លាន រីងហ្គីត(ជាង១០៥លានដុល្លារ) សម្រាប់ស៊ីហ្គេម លើកនេះ។ រំឭកថា ឆ្នាំ២០១៥ សិង្ហបុរី ធ្វើជាម្ចាស់ផ្ទះ ពួកបាន ចំណាយអស់ជាង ១៧២លានដុល្លារ៕

ដកស្រង់ពី៖ Sabay