បណ្តាញសង្គម

Coutinho ព្រមព្រៀង​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ Barcelona

Philippe Coutinho បាន ព្រមព្រៀង លក្ខខណ្ឌ ផ្ទាល់ខ្លួន ហើយជាមួយ Barcelona ដើម្បីផ្ទេរ ទៅកាន់ ក្របខ័ណ្ឌLa Liga នៅរដូវក្ដៅនេះ បើយោងតាម ប្រភពព័ត៌មាន ពីប្រទេស អេស្ប៉ាញ។

បើព័ត៌មាន ខាងលើជា ការពិតមែននោះ ក្លឹបយក្ស របស់អេស្ប៉ាញ នៅសល់ ឧបសគ្គ មួយដំណាក់កាល ទៀតគឺ ត្រូវចរចា ជាមួយក្លឹប Liverpool ដែលទើបតែ ច្រានចោល សំណើទិញ ៨០លានអឺរ៉ូរបស់ Barca កាលពី សប្ដាហ៍មុន។

ក្រុមជើងឯក Copa del Rey ហាក់ប្រញាប់ ប្រញាល់ទិញ Coutinho បន្ទាប់ពី Neymar អាចនឹង ចាកចេញទៅ PSG ហើយការបាន Coutinho ទៅកាន់អេស្ប៉ាញ ក៏អាចធ្វើឲ្យ Neymar ប្ដូរចិត្ត មិនចេញពី ក្លឹបក៏ថាបាន ព្រោះពួកគេ ទាំងពីរគឺ ជាមិត្តជិតស្និទ្ធ នឹងគ្នា តាំងពីកុមារ។

កុងត្រារបស់ Coutinho ជាមួយ Liverpool នៅសល់ រហូតដល់ ឆ្នាំ២០២២ ហើយក្នុង កុងត្រានោះ មិនអនុញ្ញាត ឲ្យក្លឹបណាអាច ទិញផ្ដាច់ បានឡើយ ប៉ុន្តែគ្រប់ យ៉ាងនៅតែ អាចទៅរួច បើសិនសាមី កីឡាករទាមទារ ចាកចេញ៕ 

ដកស្រង់ពី៖ Sabay