Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Depay ​និយាយ​ផុយ​ៗ​ថា​ លែង​ចង់​មក​ Man Utd វិញ​ហើយ

  • បោះពុម្ព

Memphis Depay បាននិយាយថា ខ្លួនមិន សោកស្ដាយ ឡើយដែល ចាកចេញពី Manchester United ទៅប្រទេស បារាំង ចូលរួមជាមួយ Lyon។

Depay បានចូលរួម ជាមួយ បិសាចក្រហម កាលពីឆ្នាំ ២០១៥ បន្ទាប់ផ្ទេរពី PSV Eindhoven ក្នុងតម្លៃ ២៥លានផោន។ តែកីឡាករ សញ្ជាតិហូឡង់ រូបនេះ លេងមិនបាន ល្អឡើយក្នុង ទឹកដី អង់គ្លេស ដោយបានតែ ២គ្រាប់ ប៉ុណ្ណោះក្នុង Premier League អំឡុងពេល នៅកីឡដ្ឋាន Old Trafford។

ដោយសារ ទម្រង់លេង មិនល្អ បែបនេះ Depay ត្រូវបាន លក់ទៅកាន់ Lyon កាលពីខែ មករាកន្លងទៅ ហើយពេលនេះ គេកំពុង ឡើងទឹកជើង គ្រាន់បើ ឡើងវិញ នៅទីនោះ។ កីឡាករ វ័យ២៣ បានថ្លែងថា ជា ជម្រើស ដ៏ត្រឹមត្រូ វដែលខ្លួន ប្ដូរទៅលេងនៅ Ligue 1 បន្ទាប់ពី ធ្លាក់ជើងនៅ United ក្រោមការ ដឹកនាំរបស់ Jose Mourinho។

“ខ្ញុំប្រឹងប្រែង ខ្លាំងនៅ Lyon ហើយខ្ញុំ សប្បាយចិត្ត ពីការជ្រើសរើស របស់ខ្ញុំ។ Depay ប្រាប់គេហទំព័រ TuttoMercartoWeb។ ពេលលក់ Depay ទៅ Lyon ក្រុមលោក Mourinho បានដាក់ កិច្ចសន្យា មួយហៅថា (buy-back clause) មានន័យថា Man Utd អាចទិញ កីឡាករ វ័យក្មេង នេះវិញពេល ណាក៏បាន ប្រសិនជា ត្រូវការវិញ។ ប៉ុន្តែ Memphis Depayនិយាយក្ដែងៗថា គេគ្មានគំនិត ទៅបិសាចក្រហម វិញទេ៕

ដកស្រង់ពី៖ Sabay