Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទៅ​ស៊ីហ្គេម​ឆ្នាំ​នេះ ​សហព័ន្ធ​ជិះ​សេះ​កម្ពុជា ​ជួល​សេះ​ម្ចាស់​ផ្ទះ​អស់​លុយ​​ក្បែរ​ម៉ឺន​ដុល្លារ

  • បោះពុម្ព

សហព័ន្ធកីឡា ជិះសេះកម្ពុជា នឹងជួលសេះ របស់ម្ចាស់ផ្ទះ ម៉ាឡេស៊ី ៦ក្បាលសម្រាប់ កីឡាករ កម្ពុជាជិះ ក្នុងពេលប្រកួត កីឡាស៊ីហ្គេម នៅខែ ក្រោយនេះ ដើម្បីទទួល បានលទ្ធផលល្អ។

លោក កៅ វណ្ណារិន អគ្គលេខា ធិការសហព័ន្ធ ខាងលើបាន បញ្ជាក់ថា សហព័ន្ធ ដាក់គោលដៅ ធ្វើយ៉ាងណា ឱ្យទទួលបាន លទ្ធផលល្អ បំផុតក្នុង កម្មវិធី ស៊ីហ្គេមនេះ ដោយរំពឹង យកចំណាត់ ថ្នាក់លេខ៣ទៅលេខ៤។ យ៉ាងណាមិញ ទន្ទឹមនឹងការ ដាក់គោលដៅនេះ សហព័ន្ធបាន ជួលសេះរបស់ ម្ចាស់ផ្ទះម៉ាឡេស៊ី ចំនួន៦ក្បាល ដោយ១ ក្បាលមាន តម្លៃ១២០០ដុល្លារ ដើម្បីបាន សេះល្អជិះ។

មូលហេតុ ដែលជួលសេះ ថ្លៃៗយ៉ាងនេះ គឺដោយសារ តែសេះនៅ ប្រទេសនេះ មានសមត្ថភាពល្អ ជាពិសេស ពូជសុទ្ធតែ នាំចូលពី ក្រៅប្រទេស។ ស្របពេល ដែលកម្ពុជាវិញ នៅមិនទាន់ មានពូជសេះ ល្អៗនេះនៅឡើយទេ ទើបតម្រូវ ឱ្យសហព័ន្ធ ត្រូវចំណាយ ប្រាក់ច្រើនទៅ លើការ ជួលសេះនេះ។

ចំពោះការ ប្រកួតលើក នេះដែរ កម្ពុជារំពឹង ខ្ពស់ជាងគេ លើវិញ្ញាសា រត់ចម្ងាយ ៨០គីឡូម៉ែត្រ ថានឹងទទួលបាន លទ្ធផលល្អ ជាងគេ។ ស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេស ម៉ាឡេស៊ី នេះ កម្ពុជាបញ្ជូន ២៤ ប្រភេទកីឡា ចូលរួម ប្រជែង យកមេដាយ ហើយកីឡាករ កីឡាការិនី ទាំងអស់នឹង ត្រូវទៅមុនការ ប្រកួតចំនួន ២ថ្ងៃ និងវិលត្រលប់ មកវិញ១ថ្ងៃ បន្ទាប់ពី ប្រកួតចប់៕



ដកស្រង់ពី៖ Sabay