Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូក​ក្ដោង​កម្ពុជា​ បាន​ចូល​ជា​សមាជិក​ពេល​សិទ្ធិ​សហព័ន្ធ​ទូក​ក្ដោង​ពិភពលោក ​កាល​ដើម​ខែ​នេះ

  • បោះពុម្ព

សហព័ន្ធ ទូកក្ដោង កម្ពុជាបានប្រកាស កាលពី ព្រឹកមិញនៅ NOCC ថាឥលូវនេះ សហព័ន្ធមួយនេះ  បានចូលជា សមាជិក ទូកក្ដោង ពិភពលោក ហើយ។

លោក ថោង រដ្ឋសក្កិ អនុប្រធានសហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានឲ្យដឹងថា ដោយយោងតាមសមិទ្ធផល និងការខិតខំឥតឈប់ឈររបស់សហព័ន្ធ ដូចជា ចូលរួមប្រជុំមហាសន្និបាតសហព័ន្ធទូកក្ដោងពិភពលោក ឆ្នាំ២០១៦ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ និងការប្រជុំប្រចាំឆ្នាំ២០១៧ របស់សហព័ន្ធកីឡាទូកក្ដោងអាស៊ី នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ទើប សហព័ន្ធទូកក្ដោងពិភពលោកសម្រេចឲ្យកម្ពុជាក្លាយជាសមាជិកពេញសិទ្ធិតែម្ដង។

អនុប្រធានបន្តទៀតថា បន្ថែមលើនេះទៀតនោះ ដោយកម្ពុជាមានការស្វះស្វែងនិងខិតខំបណ្ដុះបណ្ដាលកីឡាករ រួមនិងបានព្យាយាមអភិវឌ្ឍន៍ ក៏ដូចជាបញ្ចូលកីឡាកររបស់ខ្លួនទៅចូលរួមការប្រកួតផ្សេងៗនៅក្នុងតំបន់នាពេលកន្លងមកផងដែរ។ សម្រាប់ការចូលជាសមាជិកពេញសិទ្ធនេះ វាផ្ដល់អត្ថប្រយោជន៍ច្រើនដល់សហព័ន្ធទូកក្ដោងកម្ពុជា។ នៅពេលសហព័ន្ធទូកក្ដោងពិភពលោកមានកម្មវិធីប្រជុំអ្វី គឺកម្ពុជាក៏មានមុខចូលរួមផងដែរ។

ហើយចំពោះប្រទេសដែលកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា អាចបានការជួយបណ្ដុះបណ្ដាលច្រើន មិនថាគ្រូ ឬសិស្សនោះទេ ហើយនិងមានការសហការគ្នាជាច្រើនទៀតផងដែរ។សូមបញ្ជាក់ថា ការប្រកាសរបស់សហព័ន្ធទូកក្ដោងកម្ពុជាចូលជាសមាជិកពេញសិទ្ធិកាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ។ សម្រាប់ព្រឹត្តិការកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេស ម៉ាឡេស៊ី ខែក្រោយនេះសហព័ន្ធកីឡាទូកក្ដោងកម្ពុជានឹងបញ្ចូលកីឡាករ៣រូបទៅចូលរួមផងដែរ៕

ដកស្រង់ពី៖ Sabay