Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជីជី ​បំភ្លឺ​ទំនាក់​ទង​ជា​មួយ ចាន់​ វឌ្ឍនាកា មិនមានអ្វីលើសពី...

  • បោះពុម្ព

ពិធីការិនីល្បីឈ្មោះ GiGi (ជីជី) បានបដិសេធន៍ ព័ត៌មាន ដែលបាន ផ្សាយថា ខ្លួនមាន ទំនាក់ទំនង លើសពីមិត្តភ័ក្ដិ ជាមួយ តារាបាល់ទាត់ ឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ។

កាលពីពេល ថ្មីៗនេះ ចាន់ វឌ្ឍនាកា បានត្រឡប់ ពីប្រទេសជប៉ុន ដើម្បីមក ធ្វើខួបកំណើត ឲ្យឪពុកលោក ចាន់ ជេស្ដា ដែលជា អភិបាលខេត្ត កំពត។ ក្នុងពិធី ខួបកំណើត នោះ វឌ្ឍនាកា និងពិធីការិនី របស់ទូរទស្សន៍ My TV កញ្ញា GiGi បានថតរូប ស្និតស្នាល ដែលធ្វើឲ្យ មានការសង្ស័យ ពីមហាជន និងបណ្ដាញ សារព័ត៌មាន មួយចំនួន ផ្សាយថា អ្នកទាំងពីរ មានទំនាក់ទំនង មិនធម្មតា។

ដើម្បីបំភ្លឺ ជូនមហាជន GiGi បានឲ្យដឹងថា រូបកញ្ញា និងតារា បាល់ទាត់ឆ្នើម របស់កម្ពុជា ចាន់ វឌ្ឍនាកា គ្មានទំនាក់ទំនង ស្នេហាឡើយ។ សម្រាប់រូប កញ្ញាគឺគ្រាន់តែ ជាការ រាប់អាន ធម្មតា តែប៉ុណ្ណោះ។ ចាន់ វឌ្ឍនាកា បានត្រឡប់ ទៅដល់ទឹកដី ជប៉ុនវិញហើយ បន្ទាប់ពី ធ្វើខួបកំណើត ឲ្យលោក ឪពុករួចរាល់៕

ដកស្រង់ពី៖ Sabay