បណ្តាញសង្គម

មក​ស្គាល់​ប្រវត្តិ​គ្រូ​បាល់ទះ​កម្ពុជា​​​​ទៅ​​ស៊ីហ្គេម

លោក គាំ ស៊ាងហ៊ីន ជាគ្រូបង្វឹក ក្រុមបាល់ទះ ជម្រើសជាតិកម្ពុជា ដែលនឹង ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ឆ្នាំ២០១៧នេះ នៅប្រទេស ម៉ាឡេស៊ី។

លោកកើតថ្ងៃទី២១ ខែតុលា ឆ្នាំ១៩៧៩ នៅភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុកឈ្មោះ អ៊ុក ស៊ាងហង (ស្លាប់) និងម្តាយឈ្មោះ ឌឿក សាវឿន មេផ្ទះ។ លោកមាន បងប្អូន ៤នាក់ក្នុងនោះស្រីម្នាក់ និងជា កូនទី៣។

លោកបាន ចូលរៀន នៅសាលាបឋមសិក្សា រោងចក្រ បន្តចូលសាលា ភ្នំប្រុស(ជូនណាត) និងបន្តចូល រៀនវិទ្យាល័យ ព្រះសីហនុ នៅឆ្នាំ១៩៩៧។ លោកបាន ចូលរៀន នៅមហាវិទ្យាល័យ ខ្មែរជំនាន់ថ្មី និងបានបញ្ចប់ ការសិក្សា នៅឆ្នាំ២០១៦។

កាលពីកុមារភាព លោកចូលលេងកីឡា និងចាប់ យកកីឡា បាល់ទាត់ ជាអាជីព នៅក្លឹប ក្រសួងមហាផ្ទៃ តាំងពី ឆ្នាំ១៩៩៨។ នៅក្លឹប ក្រសួងមហាផ្ទៃ លោកបានជួយ ក្លឹបឲ្យពានរង្វាន់ និងជើងឯក ថ្នាក់ជាតិ ជាច្រើន។ លោកបាន ជាប់ជម្រើសជាតិ កម្ពុជានៅ ឆ្នាំ២០១០ ប៉ុន្តែក្នុងនាម ជាកីឡាករ ជម្រើសជាតិ លោកពុំ ធ្លាប់បានតំណាង ឲ្យជម្រើសជាតិ ចេញទៅប្រកួត នៅក្រៅប្រទេសទេ។

ផ្នែកលើ ទឹកចិត្ត ស្រលាញ់ដ៏ ខ្លាំងក្លា និងចង់រួម ចំណែក អភិវឌ្ឍ បាល់ទះ កម្ពុជា ទើបលោកសម្រេច ដឹកនាំក្រុម បាល់ទះ ជម្រើសជាតិ កម្ពុជា។ លោកបាន ចាប់ផ្តើម ដឹកនាំបង្ហាត់ ក្រុមបាល់ទះ ជម្រើសជាតិ កម្ពុជា តាំងពីឆ្នាំ ២០១៤ក្នុងនោះ ឆ្នាំ២០១៥ បានដឹកនាំ ចូលរួម ប្រកួតក្នុង ព្រឹត្តិការណ៍ កីឡាស៊ីហ្គេម នៅប្រទេស សិង្ហបុរី ប៉ុន្តែមិន ទទួលបានល្អប្រសើរ ឡើយគឺឈ្ នះ១ប្រកួត និងចាញ់ ៣ប្រកួត។ នាពេល ដ៏ខ្លី ខាងមុខនេះ លោក គាំ ស៊ាងហ៊ីន នឹងដឹកនាំ ក្រុមកីឡាករ បាល់ទះកម្ពុជា ១២នាក់ ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេស ម៉ាឡេស៊ី៕

ដកស្រង់ពី៖ Sabay