បណ្តាញសង្គម

បើ​អាច​ទិញ​ខ្សែ​ប្រយុទ្ធ​ម្នាក់​ទៀត Conte នឹង​ទិញ...

Antonio Conte បានប្រាប់ ឲ្យដឹងថា ប្រសិនជា មានលទ្ធភាព អាចទិញខ្សែ ប្រយុទ្ធម្នាក់ទៀត លោកនឹង ជ្រើសយក Harry Kane របស់ Tottenham។

Chelsea ទើបតែ ចំណាយ ៧០លានផោន ទិញ Alvaro Morata ពីស្ដេចស Real Madrid ដូច្នេះ គម្រោងទិញ ខ្សែប្រយុទ្ធ ណាផ្សេងទៀត ពួកគេមិនមានទេ។ ត្បិតតែ មិនអាចទិញ បន្ថែម ប៉ុន្តែ Conte បានសរសើរ ពីទេពកោសល្យ របស់ Harry Kane ហើយបើក ក្លឹបបើកដៃឲ្យ លោកនឹង តាមប្រមាញ់ កីឡាករអង់គ្លេស ម្នាក់នេះ។

អ្នកចាត់កា រអ៊ីតាលី បាននិយាយថា៖ "សម្រាប់ខ្ញុំ Kane ពេលនេះ គឺជាកំពូល ខ្សែប្រយុទ្ធ ម្នាក់នៅលើលោក។ ប្រសិនជា ខ្ញុំមានឱកាស ទិញខ្សែប្រយុទ្ធ ម្នាក់ទៀត ខ្ញុំនឹងតម្រង់ ទិញដៅទៅគេ។ គេមានការបត់បែនល្អ ពេលដែល មានបាល់ និងបាត់បាល់ សូម្បីតែបាល់ លើអាកាស ក៏ខ្លាំងមិន ធម្មតាដែរ។ តែប្រសិនជា ចង់ទិញ Kane ពេលនេះ គួរតែចំណាយ ១០០លានផោន យ៉ាងតិច ទើបទិញបាន៕

ដកស្រង់ពី៖ Sabay