បណ្តាញសង្គម

សរសៃ​​ពួ​ជា​សះស្បើយ​​តែ ហុង ផេង ​មិន​​​ទាន់​សង្ឃឹម​ចូល​ទីលាន​​វិញ​ព្រោះ...

ខ្សែការពារឆ្នើម ជម្រើសជាតិ កម្ពុជា និងជា ខ្សែការពារ របស់ក្លឹប បឹងកេតអង្គរ ហុង ផេង នៅតែ មិនទាន់ មានសង្ឃឹម បានវិលចូល ទីលានវិញ ទោះរបួស សរសៃពូជង្គង់ បានធូរស្រាល ច្រើនតែនៅ មានបញ្ហា ខ្វះខ្លាញ់ ជង្គង់។

ឆ្លើយជាមួយ Sabay ផ្ទាល់ ហុង ផេង បានឲ្យដឹងថា របួសសរសៃពូ បានធូរស្រាលច្រើន ប៉ុន្តែនៅ មានបញ្ហា ខ្វះខ្លាញ់ជង្គង់ ដែលត្រូវ ទៅជួបគ្រូពេទ្យ នៅដើមខែ ក្រោយនេះ ម្ដងទៀត។ គ្រូពេទ្យ បានប្រាប់ដល់រូបគេថា របួសខ្វះខ្លាញ់ ជង្គង់ នេះអាចសម្រាករហូត ៣ខែ ទើបបាន ប្រសើរឡើងវិញ ព្រមជាមួយ ការព្យាបាល យ៉ាងយកចិត្តទុកដាក់ ដោយចាក់ ខ្លាញ់ជង្គង់ បន្ថែមឡើងវិញ។

ខ្សែការពារ រូបនេះបន្ថែមថា បច្ចុប្បន្ន មិនទាន់ ហាត់ខ្លាំងបានឡើយ បើទោះរបួស សរសៃពូ គ្មានការឈឺចាប់ ឬហើម យ៉ាងណាក៏ដោយ។ គ្រូពេទ្យ បញ្ជក់ប្រាប់ ផេង យ៉ាងច្បាស់ថា ត្រូវហ្វឹកហាត់ សន្សឹមៗ រហូតខ្លាញ់ ជង្គង់មានគ្រប់វិញ និងឆ្អឹងខ្ចី ជាសះស្បើយ ១០០% ដែលអាច មានរយៈពេល យូរទៀត។ ថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១៧ នេះបឹងកេត នឹងប៉ះក្រុម ណាហ្គាវើល ក្នុងការប្រកួត សន្សំពិន្ទុលីគកំពូល កម្ពុជា សប្ដាហ៍ទី១៤ ។

សម្រាប់ ហុង ផេង បាន រងរបួស សរសៃពូ ជង្គង់តាំង ពីដើមខែសីហា ឆ្នាំ២០១៦មកម្ល៉េះ៕

ដកស្រង់ពី៖ Sabay