Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Neymar លេងមែនទែនហើយ

  • បោះពុម្ព

កីឡាករឆ្នើមស្លាបឆ្វេងរបស់ក្លឹបអ្នកមានបុណ្យ Barcelona នឹងទៅពិនិត្យសុខភាពរយៈពេលខ្លី នៅក្នុងប្រទេស Qatar ជាមួយម្ចាស់ក្លឹបយក្សបារាំង PSG បន្ទាប់ពីខ្លួនមកពីបំពេញបេសកកម្មជំនួញពីប្រទេសចិនវិញ។

តាមប្រភពព័ត៌មានល្បីឈ្មោះ Daily Mail បានឲ្យដឹងថា កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ដែលកំពុងនៅក្នុងប្រទេសចិនក្នុងពេលបច្ចុប្បន្ន នឹងត្រឡប់មកទ្វីបអឺរ៉ុបនាពេលឆាប់ៗ។ ក៏ប៉ុន្តែក្នុងអំឡុងពេលដំណើរហោះហើរនេះ អតីតកីឡាករវ័យ ២៥ឆ្នាំរូបនេះ នឹងឈប់ក្នុងប្រទេស Qatar ដើម្បីធ្វើការពិនិត្យសុខភាពរយៈពេលខ្លី រួចហោះទៅទីក្រុង ប៉ារីស ប្រទេសបារាំង ដើម្បីចុះកុងត្រាក្លាយជាកីឡាកររបស់ក្លឹបមហាសេដ្ឋីអារ៉ាប់ PSG ប្រហែលនាថ្ងៃពុធ។

បើសិនជាកើតឡើងមែន Neymar នឹងក្លាយជាកីឡាករដ៏ថ្លៃបំផុតក្នុងកំណត់ត្រាបាល់ទាត់ ជាមួយនឹងទំហំទឹកប្រាក់ ១៩៦លាន ផោន ឬ ២២០លាន យូរ៉ូ ដែលចំនួននេះ វាខ្ពស់ជាងកំណត់ត្រាចាស់ដល់ទៅ ជិត៣ដង ដែលក្រុមបិសាចក្រហម Manchester United បានចំណាយដើម្បីទិញខ្សែបម្រើសញ្ជាតិបារាំង Paul Pogbaពីក្រុមសេះបង្កង់របស់អ៊ីតាលី Juventus ក្នុងតម្លៃ ៨៩លាន ផោន កាលពីរដូវកាលមុន។ សូមបញ្ជាក់ផងដែរ ថាតាំងពីក្លាយជាកីឡាករក្លឹបយក្សអេស្ប៉ាញ Barcelona ក្នុងឆ្នាំ២០១៣ កីឡាករ Neymar បានជួយក្រុមឲ្យលើកពានកំពូលអ៊ឺរ៉ុប Champions League កាលពីឆ្នាំ ២០១៥ និងពានក្នុងស្រុកជាច្រើនទៀត៕

ដកស្រង់ពី៖ Sabay