Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាករ​ល្អ​ចូល​ច្រើន Guardiola ប្រាប់​កីឡាករ​ចាស់​ៗ​ប្រញាប់​រក​ទ្រនំ​ថ្មី​

  • បោះពុម្ព

Samir Nasri នៅតែជាគោលដៅត្រូវចាកចេញពី Manchester City ត្បិតបង្ហាញទម្រង់លេងល្អក្នុងការប្រកួតកម្ដៅសាច់ដុំនៅអាមេរិកកន្លងមក ខណៈខ្សែប្រយុទ្ធ Kelechi Iheanacho ក៏ខិតជិតផ្ទេរទៅ Leicester ដែរ។

បន្ទាប់ Manchester Cityយកឈ្នះ Spurs នៅទីក្រុង Nashville សហរដ្ឋអាមេរិក លោក Pep Guardiola បានញ្ជាក់ថា Nasri គួរតែទៅរកក្លឹបថ្មី ចំណែកឯ Eliaquim Mangala, Fabian Delph, Wilfried Bony និង Jason Denayer ក៏ត្រូវរកក្លឹបដែលសមគួរដូចគ្នា។

“ពួកយើងចង់ទុក Nasri កាលពី pre-season រដូវកាលមុន តែគេសម្រេចចិត្តទៅលេងឲ្យ Sevilla។ គេដឹងពីស្ថានភាពនៅ Man City ច្បាស់ណាស់។ ពួកយើងមានខ្សែបម្រើច្រើនណាស់។ ចំពោះខ្សែការពារ Mangala ក៏មិនខុសពី Nasri ដែរ។ គេក៏មានបំណងចង់ចាកចេញ។ តាមពិតពួកយើងយកចិត្តទុកដាក់ ពេលពួកគេនៅទីនេះ តែខ្ញុំចូលចិត្តធ្វើការជាមួយកីឡាករណាដែលចង់ធ្វើការជាមួយខ្ញុំប៉ុណ្ណោះ"។

ដកស្រង់ពី៖ Sabay