Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mignolet លេង​បាល់​មែន​ តែ​មាន​កម្រិត​វប្បធម៌​ខ្ពស់​សឹង​មិន​ជឿ

  • បោះពុម្ព

Simon Luc Hildebert Mignolet គឺជាឈ្មោះពេញ របស់អ្នកចាំទី ដៃទីមួយ Liverpool និងជាសមាជិក ក្រុមជម្រើសជាតិ បាល់ទាត់បែលហ្សិក។

Mignolet មានទេពកោសល្យខាងបាល់ទាត់តាំងពីកុមារភាពហើយបានហ្វឹកហាត់ជាមួយក្លឹបបាល់ទាត់ Sint-Truiden នៃក្របខ័ណ្ឌលំដាប់ទីពីរ ក្នុងប្រទេសកំណើត។ ឆ្នាំ២០០៩ កីឡាករប្រើជើងស្ដាំរូបនេះបានចូលលេងឲ្យឈុតធំ និងបង្ហាញខ្លួនបាន២៩ប្រកួត មុនពេលទៅដល់ Sunderland ក្នុងឆ្នាំ២០១០ និងផ្ទេរទៅ Liverpool ក្នុងឆ្នាំ២០១៣។

ធំដឹងក្ដីចំ World Cup ឆ្នាំ១៩៩៤ Migs ចាប់អារម្មណ៍ចង់ក្លាយជាខ្សែបម្រើម្នាក់ដូច Zinedine Zidane ដែលជា Idol របស់ខ្លួននាពេលនោះ តែយ៉ាងណាក៏ដោយឪពុកបានបញ្ចុះបញ្ចូលឲ្យគេលេងក្នុងតំណែងជាអ្នកចាំទីវិញ។ ទោះជាមមាញឹកក្នុងការហ្វឹកហាត់ និងលេងបាល់ទាត់យ៉ាងណាក៏ដោយ Mignolet ត្រូវចាត់ទុកជាកីឡាករមានចំណេះដឹងខ្ពស់មួយរូបដោយគេអាចនិយាយបាន៤ភាសាផ្សេងគ្នា មានដូចជា បារាំង, អង់គ្លេស, អាល្លឺម៉ង់, ហូឡង់ យ៉ាងស្ទាត់ជំនាញ និងបានរៀនចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ អ្នកចាំទីវ័យ២៩ឆ្នាំបានរៀបការជាមួយមិត្តស្រីឈ្មោះ Jasmine ដែលជាមេធាវី៕

ដកស្រង់ពី៖ Sabay